ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់សាធាតុញៀនបានចំនួន ៤នាក់នៅរលាប្អៀរ

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨និង ៣០នាទី កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានស្រុករលាប្អៀរ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃបាក់ ធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់សាធាតុញៀនបានចំនួន ៤នាក់ នៅចំណុចផ្ទះឈ្មោះ សែន រតនា ភេទប្រុស អាយុ ២៤ឆ្នាំ ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ មុខសញ្ញាទាំង ៤នាក់ មានឈ្មោះ ៖


១- ឈ្មោះ សុទ្ធ វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង (មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន)
២- ឈ្មោះ ម៉ាន ហ្វាស៊ី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ
ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ (មុខសញ្ញាប្រើប្រាស់គ្រឿងញៀន)
៣- ឈ្មោះ យន់ ឧត្តម ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ
ភូមិផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង (មុខសញ្ញាប្រើប្រាស់គ្រឿងញៀន)
៤- ឈ្មោះ ហុង ដាលីន ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង(មុខសញ្ញាប្រើប្រាស់គ្រឿងញៀន)
ដកហូតបាន៖

  • ម្សៅក្រាមពណ៌សថ្លាចំនួន ៥កញ្ចប់
  • ម៉ូតូម៉ាកស្មាស់វី ១គ្រឿង
  • ទូរស័ព្ទដៃចំនួន ៣គ្រឿង និងឧបករណ៍ជក់មួយចំនួន។
    ឃាត់ខ្លួនរួមនឹងវត្ថុតាងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។