ឃាត់ខ្លួនអ្នកគុននិយមពីរនាក់ដែលប្រើដាវដេញកាប់គ្នាផ្អើលមុខសាលាខេត្ត

នគរបាលក្រុងក្រចេះ បានស្រាវជ្រាវចាប់ខ្លួនយុវជន២នាក់ ពាក់ព័ន្ឋករណីហិង្សាដោយចេតនា​ ខណៈពួកគេទាំងពីរ ប្រដាប់ដោយដាវ២ដើម បានធ្វើសកម្មភាពដេញកាប់លើយុវជនមួយក្រុមទៀតរត់ប្រសាច បាតជើងសព្រាត ផ្អើលមុខសាលាខេត្តក្រចេះ ប្រៀបដូចឈុតឆាកថតកុន កាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ។ តែមិនបង្កអោយមានគ្រោះថ្នាក់នោះទេ ដោយត្រូវបានរត់គេចទាន់។

ជនទាំងពីរនាក់ ដែលត្រូវបាននគរបាលព្រហ្មទណ្ឌក្រុងក្រចេះ ចុះចាប់ខ្លួនបានភ្លាមៗនេះមាន៖

១/-ឈ្មោះ​ ស៊ឹង​ គឹមសាន អាយុ​២៣ឆ្នាំ​ មានទីលំនៅភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ​។

២/-ឈ្មោះ​ រឿន​ បូរី អាយុ​២០ឆ្នាំ​ មានទីលំនៅភូមិបុសលាវលេី​ ឃុំបុសលាវ​ ស្រុកចិត្របុរី​។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online