ឃាត់ខ្លួនឪពុកចុងប្រើហឹង្សាលើកូនចុងបណ្តាលអោយរងរបួស
ខេត្តក្រចេះ: កាលពីថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣០នាទី កម្លាំងនគរបាលក្រុងក្រចេះ បានធ្វេីការឃាត់ខ្លួនឈ្មោះ ហ៊ាង វ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកន្ទ្រីង សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ពាក់ពន្ធ័ករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) ប្រព្រឹត្តនៅភូមិកន្ទ្រីង សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។



មុនពេលកេីតហេតុៈ ២១.០៧.២០២០ ម៉ោងជាង១១ព្រឹក កុមារីរងគ្រោះឈ្មោះ ពៅ ស្រីណុច អាយុ ៥ឆ្នាំ រស់នៅកន្លែងកេីតហេតុខាងលេី(កូនចុង) ដេីរទៅលេងផ្ទះពូរបស់ខ្លួន(ផ្ទះក្បែរគ្នា) ត្រូវបានឈ្មោះ ហ៊ាង វ៉ា(ឪពុកចុង) ហាមឃាត់មិនអោយទៅលេងកន្លែងនោះ និងបានប្រេីហិង្សាវាយដុំមកលេីកុមារីរងគ្រោះឈ្មោះ ពៅ ស្រីណុច បណ្តាលអោយរងរបួស និងយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ចំណែកឈ្មោះ ហ៊ាង វ៉ា រត់គេចខ្លួន។ ពេលទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចយេីងបានចុះទៅដល់កន្លែងកេីតហេតុ និងបានធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលេីនៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
បច្ចុប្បន្នជនសង្ស័យរូបនេះកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធី។