ឃាត់ខ្លួនឪពុកតិរច្ឆានយកកាំបិតបុ័ងតោមកគម្រាម និងប៉ុនប៉ងរំលោភសេពសន្ថវៈ ទៅលើកូនចុង

ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ១៥ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅភូមិដំណាក់ត្រយឹង ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ ។ ជនសង្ស័យឈ្មោះ វល្លិ ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពយកកាំបិតបុ័ងតោមកគម្រាម និងប៉ុនប៉ងរំលោភសេពសន្ថវៈ ទៅលើកូនចុងរបស់ខ្លួនឈ្មោះ សសរ អាយុ១៥ឆ្នាំ ខណៈពេលដែលនាងនៅផ្ទះម្នាក់ឯងតែមិនបានសម្រេច។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។