ឃាត់ខ្លួន ជនសង្ស័យ០៤នាក់ ជាប់ពាក់ព័ន្ធករណីឆក់និងកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

កំពង់ធំ៖ នគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ធ្វើការឃាត់ខ្លួន ជនសង្ស័យ០៤នាក់ ជាប់ពាក់ព័ន្ធករណីឆក់និងកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅភូមិបុស្សតាសោម ឃុំបន្ទាយស្ទោង និងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយពីទទួលពាក្យបណ្តឹងពីរករណី នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០)។
ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់មានឈ្មោះដូចខាងក្រោម:


១- ឈ្មោះ សឿង ជា ភេទប្រុស អាយុ ១៨ឆ្នាំ ភូមិលាបទង ឃុំ កំពង់ចិនត្បូង ស្រុកស្ទោង(ឆក់និងចូលរួមកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ)។
២- ឈ្មោះ ឆៃ ឆាន (ហៅឆក) ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិគោកស្នាយ ឃុំសំព្រោជ ស្រុកស្ទោង(ឆក់និងចូលរួមកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ)។
៣- ឈ្មោះ ថាយ ធីម ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិបុស្សតាអែក ឃុំទ្រា ស្រុកស្ទោង (ជនដៃដល់កាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ)។
៤- ឈ្មោះ កេន រ៉ាធី ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិទ្រា ឃុំទ្រា ស្រុកស្ទោង (ចូលរួមកាប់បំផ្លិចបំផ្លាញ)។
ករណីនេះសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕