ឃាត់ជនសង្ស័យ២នាក់បញ្ជូនទៅតុលាការ ពាក់ពន្ធ័ករណីជិ:ម៉ូតូឆក់ទូរស័ព្ទរបស់ពលរដ្ឋនៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ:ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការគ្នាធ្វើឃាត់ខ្លួនជនសង្ស័យ០២នាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ពាក់ពន្ធ័ករណីជិះម៉ូតូឆក់ទូរសព្ទ័របស់ប្រជាពលរដ្ឋយ៉ាងសកម្មនៅក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលនគរបាលឃាត់ខ្លួនរួមមាន:

១-ឈ្មោះ នៅ សុផល ហៅ ផល ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២-ឈ្មោះ ផេន ជីវ៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាង ទូរស័ព្ទ០១គ្រឿង ម៉ាកវីវ៉ូ Y11 ពណ៍ផ្ទៃមេឃ ជារបស់ជនរងគ្រោះ និងម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០១១ ជាមធ្យោបាយ ពាក់ព័ន្ធករណី ឆក់ទូរស័ព្ទ កាលពីថ្ងៃទី២៤.០១.២០២២ វេលាម៉ោង ១៣.៣០នាទី នៅចំណុចខាងត្បូងរង្វង់មូលស្រីគ្រប់លក្ខណ៍ ភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ន ភេទប្រុស អាយុប្រហែល២៨ឆ្នាំ កំពុងគេចខ្លួន ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌ បានមានប្រសាសន៍ថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួល នីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងនគរបាលបានចេញប្រតិបត្តិការចុះអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបានសម្រេចយកមកសួរនាំ និងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online