ឃាត់ជនសង្ស័យ ១នាក់ ករណីលួចក្បាលម៉ាស៊ីនដេរមណ្ឌលកាត់ដេរទុកចោលមួយកន្លែង

ខេត្តកណ្តាល៖ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២០វេលាម៉ោង១១.៣០នាទីចំណុចភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ជនសង្ស័យ០១នាក់ ឈ្មោះហេង ថេង ភេទប្រុសអាយុ៣៤ឆ្នាំងមុខរបរជាងផ្សារដែក រស់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បានធ្វើសកម្មភាពលួចនៅចំណុចកើតហេតុខាងលើ។

នៅវេលាម៉ោងខាងលើកម្លាំងជំនាញ បានទទួលព័ត៌មានថា មានជនសង្ស័យចូលលួចក្បាលម៉ាស៊ីនដេរនៅមណ្ឌលកាត់ដេរទុកចោលមួយកន្លែងស្ថិតនៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ភ្លាមនោះកម្លាំងសមត្ថកិច្ច បានចុះទៅឃើញជនសង្ស័យកំពុងជិះម៉ូតូចេញហើយឃាត់ទើបរកឃើញក្បាលម៉ាស៊ីនដេរ នឹឹងវត្ថុតាងមួយចំនួនដូចខាងក្រោមៈ
១-ម៉ូតូម៉ាកវីស៊េរី២០០៩ពណ៌ខ្មៅ០១គ្រឿងពាក់ស្លាកលេខភ្នំពេញ1AG-2421
២-ក្បាលម៉ាស៊ីនដេរ ២៣គ្រឿង
៣-ទូរស័ព្ទViVoពណ៌ខ្មៅ១គ្រឿង៕
-តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា ខ្លួនបានចូលលួចក្បាលម៉ាស៊ីនដេរ ដោយគាស់បង្អួច ពីខាងក្រោយចូលហើយធ្លាប់ទៅលួចបាន២លើកនៅថ្ងៃទី២២និងថ្ងៃទី២៣.មិថុនា.២០២០។
-ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី។