ឃាត់រថយន្តមួយ​ចំ​នួនដែលដឹកទំនិញសំពីងសំពោងចូលមកក្រុងបាត់ដំបង​

ខេត្តបាត់ដំបង​ :នៅព្រឹកថ្ងៃ​ ចន្ទ​ ៩កេីត​ ខែ​ អាសាឍ​ឆ្នាំ​ជូតទោ​ស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​ ២៩ខែ​ មិថុនា​ ឆ្នាំ​២០២០​ អនុវត្តតាមមតិដឹកនាំជាប្រចាំរបស់ឯក​ឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​យោបល់ដឹកនាំរ​បស់លោកវរសេនី​យ៍ឯក​ សាត​ គឹមសាន​ ស្នងការរងទទួលដឹកនាំការងារ​ន​គរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ទោ​ ចាន់​ សុធី​ នាយការិយាល័យនគបាលចរាចរណ៍ផ្លូវ​គោកនៃស្នងការដ្ឋាន​ ដឹកនាំឃាត់រថយន្តមួយ​ចំ​នួនដែលដឹកទំនិញសំពីងសំពោងចូលមកក្រុងបាត់ដំបង​ ក្នុងនោះបាននាំយកមកស្នងការដ្ឋាន​ឱ្យធ្វេីការផ្ទេរទំនិញចេញ​ ហេីយបានធ្វេីការផាក​ពិន័យរួមដោយកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព​បែបនេះជាបន្តទៀត។

សូមជម្រាបជូនថា​ យុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ័ផ្លូវគោកបានចាប់ផ្តេីមពីថ្ងៃទី​ ០១​ ខែ​ មិថុនា​ ឆ្នាំ​២០២០​ មក​ តែការកត់សម្គាល់​ករណីល្មេីសច្បាប់ចរាចណ៍នៅតែកេីតមានជា​បន្តបន្ទាប់​ ក្នុងនោះករណីយានយន្តដឹកទំនិញ​សំពីងសំពោងនៅតែជាបញ្ហានៅឡេីយ​ ។ សមត្ថកិច្ចនគរបាលនៅតែបន្តសកម្មភាពមិន​ឈប់ឈរទេលេីការអនុវត្តច្បាប់ក្នុងនោះក៏សូមឱ្យមានការចូលរួមពីអ្នកប្រេីប្រាស់យាយន្តដែលដឹកទំនិញ​ និងអ្នកប្រេីប្រាស់យានប្រេីប្រាស់ផ្លូវមេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា។

សមត្ថកិច្ចនគរបាលសូមទទួលយកនូវរាល់មតិ​យោបល់ពីគ្រប់មជ្ឈដ្ឋានក្នុងន័យស្ថាបនា​ កែលម្អ​ លេីបញ្ហានេះ​ ប៉ុន្តែការលេីកឡេីងក្នុងចេតនា​ បែប​ចំអកឡក​ឡាយ​ ​បង្អាប់បង្អោន​ បន្ទាបបន្ថោកដល់កិត្តិយស​និងសេចក្តីថ្លៃថ្នូររបស់​កងកម្លាំងន​គរ​បាលជាតិ​ នោះពុំអាចទទួលយកបានឡេីយ៕