ឃាត់រថយន្តម៉ាក Lexus RX300 ដឹកឈើខុសច្បាប់នៅស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ១០:៣០ នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិសាឡង់ ឃុំចក ស្រុកបរិបូណ៌ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោក អនុសេនីយ៍ឯក ស៊ឹម ផល្លី មេបញ្ជាការរងស្រុក សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ បានចុះធ្វើការឃាត់រថយន្តដឹកឈើខុសច្បាប់ ០១ គ្រឿង ម៉ាក Lexus RX300 ចំនួន ០១ គ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2R-8304 (អ្នកបើកបររត់គេចខ្លួនបាត់) ។ វត្ថុតាងដកហូតរួមមាន ឈើប្រណិតប្រភេទលេខ ១ (សុក្រម) ចំនួន១៦ ដុំស្មើនិង ០,៧២៦ ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើស្រុកដើម្បីអនុវត្តនីតិវិធីបន្ត ។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online