ឃេីញដេកអត់ខ្ទាស់ទ្វារ ស្ទុះទៅចាប់រំលោភ ដល់គេស្រែកទាញកាំបិតប្រុងចាក់សម្លាប់
ភ្នំពេញ ៖ ករណីប៉ុនប៉ងរំលោភតែត្រូវតែត្រូវនារីរងគ្រោះស្រែកឆោឡោ ជនសង្ស័យបានរត់ទៅយកកាំបិតប្រុងចាក់សម្លាប់នារីរងគ្រោះ សំណាងត្រូវគេជួយទាន់ហើយចាប់បានជនសង្ស័យភ្លាមៗ ហេតុការណ័នេះកាលពីម៉ោង ប្រមាណ១៨:៣០នាទី ថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់មកថា ជនសង្ស័យឈ្មោះ ឡុង រតនា អាយុ២៥ឆ្នាំ ភេទប្រុស អាស័យដ្ឋានបច្ចប្បន្នរស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ចំណែកជនរងគ្រោះឈ្មោះ ថាន់ លិប ភេទស្រី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅភូមិ-សង្កាត់កើតហេតុខាងលើ។ ប្រភពដដែលបានបន្តថា ជនរងគ្រោះស្នាក់នៅបន្ទប់ជួលជាមួយប្អូនស្រីម្នាក់ទៀត ចំណែកជនសង្ស័យស្នាក់នៅបន្ទប់ជួលក្បែរគ្នារំលងប្រហែល២០ម៉ែត្រ មុនពេលកើតហេតុជនរងគ្រោះដេកចុចទូរស័ព្ទក្នុងបន្ទប់ដោយមិនខ្ទាសទ្វារ ឃើញឱកាសល្អជនសង្ស័យបានស្ទុះចូលទៅក្នុងបន្ទប់បំណងចាប់រំលោភនារីរងគ្រោះតែដោយសារប្អូនស្រីជនរងគ្រោះចេញពីបន្ទប់ទឹកទាន់ស្រែកឆោឡោ ហើយជនរងគ្រោះក៏បានប្រតាយប្រតប់ជាមួយជនសង្ស័យ ដោយសារតែជនសង្ស័យខ្លាចបែកការណ៍បានស្ទុះចេញទៅបន្ទប់របស់ខ្លួនយកកាំបិតបម្រុងចាក់សម្លាប់នារីរងគ្រោះ តែត្រូវគេនាំគ្នាស្រែកបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចាប់ខ្លួនបានផងដែរ៕


