ចង់ទៅទិញគ្រឿងសមុទ្រនៅផ្សារក្ដាម កែប ត្រូវចេះវិធី ៥ យ៉ាងយកឈ្នះល្បិចបោកសាហាវៗរបស់អ្នកលក់ខ្លះ

ខេត្តកំពតគឺជាខេត្តមួយដែលជាកន្លែងកម្សាន្តបែបទេសចមួយ ប្រជុំទៅដោយភ្ញៀវជាតិ និង អន្តរជាតិចូលមកលេងកម្សាន្ត ។ ហើយខេត្តនេះក៏មានកន្លែងកម្សាន្តផ្សេងៗទៅតាមមាត់សមុទ្រ កោះ ឧហ្យាន ដូងទេជាដើម ។ ក្រៅពីនេះទៅទៀតខេត្តខេត្តកែបដែលនៅមិនឆ្ងាយពីខេត្តកំពតប្រមាណគីឡូផងដែរនោះ គឺជាកន្លែងលក់ដូរគ្រឿងសមុទ្រដ៏ពេញនិយមមួយ រាល់ពេលអ្នកទេសចរទៅកម្សាន្តនៅទីនោះម្ដងៗ ។ យ៉ាងណាមិញមានអ្នកលក់ដូរមួយចំនួននៅក្នុងផ្សារមានភាពមិនស្មោះត្រង់ឡើយ ប្រសិនបើបងប្អូនមិនធ្លាប់បានដឹងពីមុនមកទេបងប្អូនប្រាកដជាត្រូវបាត់គីឡូខ្លះហើយ ឬ មួយទៀតគឺបងប្អូនត្រូវបានទិញគ្រឿងសមុទ្រមិនធម្មជាតិនិងមិនបានល្អជាដើម ។
ខាងក្រោមនេះជាបទពិសោធន៏ខ្លះៗដែលបងប្អូនគួរអានឲ្យដឹងមុនពេល
ទៅដល់ទីនោះជៀសវាងការចាញ់បោកផ្សេងៗ :
១. ដាច់ខាតបងប្អូនហាមទៅទិញតាមអ្នកនាំទៅ គួររកមើលដោយខ្លួនឯង
មានមនុស្សមួយចំនួន ប្រៀបដូចជាអ្នករកស៊ីគួកជេរក្ដាម ឬចាំទាក់ម៉ូយឱ្យគេដើម្បីបានស៊ីកម្រៃជើងសា (Commission) ។ មួយចំនួនទៀតជាអ្នកលក់ផ្ទាល់ចេញដើរអូសដៃភ្ញៀវឱ្យទៅទិញរបស់ខ្លួនក៏មាន ។ អ្នកត្រូវចេះរឹងមាំកុំទន់ជ្រាយតាមការអូសទាញ ត្រូវទៅរកមើលកន្លែងណាដែលគេទុកចិត្តបាន និងមានគ្រឿងសមុទ្រល្អៗពិតប្រាកដ ។
២. ដាច់ខាតហាមមិនឱ្យអ្នកលក់រើសគ្រឿងសមុទ្រឱ្យយើងជាដាច់ខាត
ក្ដាមមួយទ្រូ ឬ មួយធុង បង្គារមួយចានដែក ឬមួយកញ្ច្រែង គឺមានលាយឡំគ្នាមានទាំងខូចគុណភាព និងមានខ្លះទៀតទិញពីផ្សារមកលាយជាមួយរបស់ធម្មជាតិ ។ ដូច្នេះហើយអ្នកត្រូវចេះពិនិត្យមើលខ្លួនឯង ត្រូវរើសដោយដៃខ្លួនឯងផ្ទាល់ ។ ជាទូទៅក្ដាមល្អគេត្រូវប្រើមេដៃចុចនៅត្រង់ពោះរបស់វា បើរឹងល្អ មានទម្ងន់ធ្ងន់នោះហើយជាក្ដាមល្អ មានសាច់ តែបើធំតែមាឌសាច់ទន់ៗ ស្លេកៗ នោះប្រាកដណាស់ជាក្ដាមដែលមានតែសម្បកទេ ។


៣. ត្រូវសាកជញ្ជីងពីរទៅបីកន្លែងមុនប្រគល់លុយ
ស៊ីភ្នែកជញ្ជីងសាហាវៗ អ្នកណាមិនល្បី ។ ដូច្នេះហើយត្រូវចេះយកគ្រឿងសមុទ្រដែលអ្នកបានទិញទៅសាកកន្លែងគេផ្សេង តែកុំសាកមួយកន្លែងសាកយ៉ាងតិចឱ្យបានបីកន្លែងនោះអ្នកនឹងដឹងថា អ្នកលក់ទីមួយស៊ីគីឡូអ្នកអស់ប៉ុន្មាននោះ ។
៤. ត្រូវប្រយ័ត្នបំផុតរឿងតម្លៃ និងរបស់ធម្មជាតិ ឬ គីមី
តម្លៃកាប់សាហាវណាស់ បើអ្នកមិនដឹងប្រាកដជាទិញថ្លៃហើយថែមទាំងបានរបស់មិនល្អហូបមិនកើតទៀត ។ តម្លៃត្រូវជ្រេយ៉ាងតិចឱ្យបានបួនប្រាំកន្លែង ពិសេសនោះត្រូវដឹងតម្លៃលក់ទុកជាមុនស្រួលតថ្លៃ ។ ជាក់ស្ដែងក្ដាមដែលគ្រាន់ធំៗ គេអាចកាត់ថ្លៃមួយគីឡូដល់ទៅ ៥ ម៉ឺនរៀលឯណោះ តែតម្លៃពិតថ្លៃបំផុតត្រឹម ២ ៥០០០ រៀល ឬ ៣ ម៉ឺនអស់ហើយ ។ ចំណែកឯក្ដាមតូចៗល្មមគេអាចកាត់ថ្លៃដល់ទៅ ៣ ឬ ៤ ម៉ឺន តែតម្លៃពិតត្រឹម ១ ៥០០០ រៀលអីទេ ។


មួយវិញទៀត ត្រូវប្រយ័ត្នបំផុតរឿងបង្គាចិញ្ចឹម ដែលគេយកមកបន្លំជាមួយរបស់ធម្មជាតិ ដែលលក់តម្លៃស្មើនឹងរបស់ធម្មជាតិដែរ ។ អ្នកត្រូវចេះសម្គាល់មើលពណ៌សម្បុរ និងទំហំបង្គា ។ បើបង្គាធម្មជាតិមានតូចមានធំលាយគ្នា មិនអាចធំស្មើគ្នាឡើយ ។
៥. ពេលទិញបានហើយគ្រប់គីឡូហើយ ត្រូវយកទៅស្រុះចាំមើលខ្លួនឯង ដាច់ខាតកុំឱ្យអ្នកលក់យកទៅស្រុះឱ្យមួយទៀតនោះត្រូវប្រយ័ត្នបំផុត ពេលដែលអ្នកទិញបានហើយ ហាមទុកឱ្យអ្នកលក់យកទៅស្រុHឱ្យ ។ ទីមួយគេអាចនឹងដូរយករបស់ល្អដែលអ្នកបានរើស ទៅផ្លាស់ប្ដូររបស់អន់ជំនួសវិញ ឬ មួយវិញទៀតគេអាចនឹងលួចដកទុកវិញ នាំឱ្យបាត់គីឡូជាដើម ។ ករណីនេះធ្លាប់មានអ្នកជួបច្រើនហើយ ដែលទិញបានរបស់ល្អ ពេលស្រុះហើយមានតែសម្បកអត់សាច់សោះ ។
source:ប្រជាប្រិយ