ចាក់ចម្រៀងច្រៀងមិនបានប្ដឹងសមត្ថកិច្ច ខឹងក៏ជិះម៉ូតូទៅកាប់ពីរពូថៅ

កើតហេតុថ្ងៃទី ១៩.០៨.២០២០ វេលាម៉ោង១៧:៣០នាទី ចំណុចមុខផ្ទះលក់ចាប់ហួយឈ្មោះ រុន សុភាព (ប្ដី ប្រពន្ធ) ភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ លន់ ហឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់

មានទីលំនៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ សារិន ចាន់ធី ហៅឡេះ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ មានស្នាមរបួសលើថ្ងាស់ចំនួន០២ កន្លែង ថ្ងាសខាងស្ដាំចំនួន០១កន្លែង ដេរចំនួន០២ថ្នេរ និងខាងឆ្វេងចំនួន០១ កន្លែង ដេរចំនួន០១ថ្នេរ។ វត្ថុតាងចាប់យកបាន ពូថៅដងឈើចំនួន០១ ។

កន្លងមកជនសង្ស័យធ្លាប់មានទំនាស់នឹងគ្នាជាមួយជនរងគ្រោះ អំពីរឿង ចាក់ធុងបាស់ ដែលជនរងគ្រោះចាក់ច្រៀងបានរហូតដល់ម៉ោង១១យប់ ចំណែកជនសង្ស័យចាក់ច្រៀង មិនបានត្រូវជនរងគ្រោះមកប្ដឹងសមត្ថកិច្ច ធ្វើឲ្យជនសង្ស័យមានគំនុំគុំគួនជាមួយជនរងគ្រោះ ។
លុះមកដល់ថ្ងៃទី ១៩.០៨.២០២០ វេលាម៉ោង១៧:៣០នាទី។ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួនមកទិញស្រាផឹកនៅកន្លែងកើតហេតុ ជាមួយ ឈ្មោះវីត និង ឈ្មោះប៉ាវ នៅភូមិជាមួយគ្នា ពេលនោះជនសង្ស័យក៏បានជិះម៉ូតូមកដល់ ដោយមានសភាពស្រវឹង ហើយបានស្រែកជេរបញ្ចោរតែម្នាក់ឯង ដោយមិនមានអ្នកណាឆ្លើយតបនោះទេ ។ រួចមកជនសង្ស័យបានជិះម៉ូតូទៅផ្ទះរបស់ខ្លួន មូលហេតុខឹងគេមិនហៅខ្លួន ម្យ៉ាងខឹងជនរងគ្រោះឌឺដងដាក់ទៀតផងង បន្ទាប់មកក៏យកពូថៅដាក់លើទូកម៉ូតូ ជិះត្រឡប់មកកន្លែងកើតហេតុវិញ។ នៅពេលនោះជនសង្ស័យបានយកពូថៅ កាន់នៅនឹងដៃ ហើយជនរងគ្រោះចេញមកឃាត់ស្រាប់តែជនសង្ស័យបានកាប់ទៅលើជនរងគ្រោះចំនួនពីរងស្ដាំចំនួន០១កន្លែង និងថ្ងាសខាងឆ្វេង ចំនួន០១កន្លែង ពេលនោះជនរងគ្រោះក៏បានរត់គេចចេញពីកន្លែងកើតហេតុ ទៅពួននៅផ្ទះឈ្មោះ ចំរើន ចំណែកជនសង្ស័យបានព្យាយាមដើររកជនរងគ្រោះតែរកមិនឃើញ ក៏ជិះម៉ូតូទៅផ្ទះប្អូនស្រីរបស់ខ្លួនបាត់ទៅ។ បន្ទាប់មកជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី១ ក្រោយពីប៉ុស្តិ៍បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួចមក សមត្ថកិច្ចប៉ុស្តិ៍ បានចុះទៅកន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ ខាងលើ នាំមកធ្វើការសាកសួរ នៅប៉ុស្តិ៍ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយកពូថៅកាប់លើជនរងគ្រោះបណ្ដាលឲ្យមានរបួសស្នាមពិតប្រាកដមែន ។
ចំពោះជនសង្ស័យឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
ករណីនេះជំនាញនិងប៉ុស្តិ៍ កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី។