ចាប់ខ្លួនតាមអំណាចដីកាតុលាការខេត្តបាត់​ដំបងក្នុងករណីលួចដោយប្រេីហិង្សាមានស្ថានទម្ងន់ទោស

ខេត្តបា​ត់​ដំ​បង​៖នៅថ្ងៃ​ អង្គារ​ ៨​ រោច​ខែអាសាឍឆ្នាំជូតទោស័​ក​​ព.ស.២៥៦៤ត្រូវនឹងថ្ងៃ​ទី១៤​ខែកក្កដាឆ្នាំ២០​២​០​វេ​​លាម៉ោង​៨និង​៣០នាទី​នៅមូលដ្ឋានភូមិព្រែក​ទាល់​ ឃុំកោះជីវាំង ស្រុកឯកភ្នំ​ខេត្តបា​ត់​​ដំបង អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម​ ឧត្តមសេ​នីយ៍ ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃ​ស្នងការដ្ឋាន​ន​គរ​បាល​ខេត្តបា​ត់​ដំបងព្រម​ទាំងអនុវត្តតាមការ​ណែនាំជំ​នា​ញពីលោក​វរសេនីយ៍​ទោ​ លឹម​ ពុទ្ធីឡា​ ស្នង​ការ​រងផែនការ​ងារ​នគរបាលព្រហ្មទ័ណ្ឌ​ លោក​វរ​សេនី​យ៍ឯក​ ឡុង​ យោធាវីរ:​ ​អធិ​ការ​នគរ​បាលស្រុកឯកភ្នំ​ ជម្រុញដឹកនាំកម្លាំងផ្នែកជំ​នាញនៃអ​ធិ​ការ​ដ្ឋាន​រួមដោយនគរបាលប៉ុសិ្តរដ្ឋបាលអនុវ​ត្តដីកា​បង្គាប់ឱ្យចាប់ខ្លួន​​លេខ​ ៥២២​ ត.ព្រ​ ចុះថ្ងៃទី​២៥ខែ​ មិថុនា​ឆ្នាំ​២០២០​ របស់ចៅស៊េីប​សួរសា​លា​​ដំបូងខេត្តបា​ត់​ដំ​បង​លោក​ ញូង​ ចន្ធីឱ្យចាប់​ខ្លួនជនត្រូវចោទឈ្មោះ​ចន​ ម៉ាប់ ​ភេ​ទ​ប្រុ​ស​ អាយុ​ ២៧​ ឆ្នាំ​ មានទី​លំ​នៅភូមិ​ព្រែកទាល់ ឃុំកោះ​ជីវាំងស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​​ ត្រូវចោទ​ប្រកាន់​ ពីបទ លួច​ដោយ​ប្រើហិង្សាមានស្ថានទម្ងន់ទោ​ស​​កាលពីថ្ងៃទី ២០ខែ​ ធ្នូ​ ឆ្នាំ២០១៧ នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់​ដំបង​។

ជនត្រូវចោទរូបនេះនគរបាលស្រុកបាន​បញ្ជូនមកការិ​យា​ល័យជំនាញដេីម្បីអនុវត្តបន្តតាម​នីតិវិធី៕(រូបភាពនគរបាលស្រុកឯកភ្នំ)