ចាប់ខ្លួនបុរសម្នាក់តាមដីកាតុលាការ ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស

កោះកុង÷ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២វេលាម៉ោង៩.៣០នាទីព្រឹក តាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ឃឹម សាណេ ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានចុះអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួន លេខ០៨ ត.ព/២ទចុះថ្ងៃទី១៦ខែមករាឆ្នាំ

២០២០ចេញដោយលោក អាំង ចិន្តាចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកោះកុង បង្គាប់អោយចាប់ខ្លួនឈ្មោះ សៀង សំណាង ហៅ បារាំងភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិ បឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មុខរបរនៅផ្ទះ ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០១៧នៅចំនុចសួនមាត់សមុទ្រស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងដីកាបង្គាប់អោយចាប់ខ្លួនលេខ៤៥៨ ត.ព/២២ចុះថ្ងៃទី២៣ខែមិនាឆ្នាំ២០២២ចេញដោយលោកស្រី អុីវ កន្និកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុងបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សៀង សំណាងហៅ បារាំង ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពីបទ ហឹង្សាដោយ

ចេតនាមានស្ថានទម្ងន់ទោស(ដោយប្រើប្រាស់អាវុធ និងមានមនុស្សច្រើននាក់ ក្នុងឋាន:ជាចារី សហចារី អ្នកផ្តើមគំនិត នឹងជាអ្នកសមគំនិត)ប្រព្រឹត្តនៅចំនុចការ៉ាស់ជួសជុលរថយន្ត ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ការអនុវត្តចាប់ខ្លួននៅចំនុចក្នុងរោងចក្រKKN3 ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងបំពេញបែបបទបញ្ជូនទៅសាលាដំបូងខេត្តកោះកុងតាមនិតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online