ចាប់ដៃសហការបង្រ្កាបមុខសញ្ញាគ្រឿងញៀនបាន៥នាក់ដកហូតវត្ថុតាងមួយចំនួនបញ្ជូនទៅអយ្យការចាត់ការបន្ត
កំពង់ស្ពឺ ÷ នាព្រឹកថៃ្ងទី២៦ ខែកក្កដា ឆ្នាំ២០២០ ដោយបានការចង្អុលដឹកនាំពីរលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដឹកនាំដោយលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការស្រុកឧដុង្គ បានចុះបង្រ្កាបមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីជួញដូររក្សាទុកដោយខុសច្បាប់ នៅគោលដៅពីរស្រុក ៖ គោលដៅទី០១ ឃាត់ខ្លួនមនុស្ស ០២នាក់១)ឈ្មោះ អួន សាវឿន ភេទប្រុស អាយុ26ឆ្នាំនៅភូមិព្រៃទួល ឃុំវល្លិសរស្រុកសំរោងទង ២)ឈ្មោះ យ៉ន ទូច ភេទប្រុស អាយុ29ឆ្នាំ ភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំងស្រុកសំរោងទង ឃាត់នៅចំណុចព្រៃខាងត្បូងភូមិកាហុនឃុំខ្ទុំក្រាំង ដកហូតវត្ថុតាងគ្រឿងញៀនចំនួន8កញ្ចប់តូច,ទូរស័ព្ទដៃ5គ្រឿង,ម៉ូតូ1គ្រឿង(ចាស់), ដាវ 2ដើម ។




ក្រោយសាកសួរសមត្ថកិច្ចឈានទៅបង្រ្កាបនៅគោលដៅទី០២ បន្តឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន០៣នាក់ ១)ឈ្មោះ ឡេង លាប ភេទប្រុស អាយុ24ឆ្នាំនៅភូមិតាំងតាឡាត់ឃុំព្នាយស្រុកសំរោងទង ២)ឈ្មោះ នង ធា ភេទប្រុស អាយុ29ឆ្នាំនៅភូមិព្រៃនរា ឃុំខ្ទុំក្រាំងស្រុកសំរោងទង ៣)ឈ្មោះ ប៉ិច សំរិត ភេទប្រុស អាយុ20ឆ្នាំនៅភូមិតាំងតាឡាត់ ឃុំព្នាយស្រុកសំរោងទង ។ ឃាត់នៅចំណុចរោងជ្រូកចាស់ស្ថិតនៅភូមិតាំងតាឡាត់ ឃុំព្នាយ ដកហូតវត្ថុតាងគ្រឿងញៀនចំនួន6កញ្ចប់(មធ្យម1កញ្ចប់),ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន1 គ្រឿង,ទូរស័ព្ទដៃ3គ្រឿង, ដាវ 1ដើម រួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។


បច្ចុប្បន្នកំលាំងជំនាញបានបន្ដនីតិវិធី និងបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ ដេីម្បីចំណាត់ការបន្ត ៕
គ្រឿងញៀន បំផ្លាញអនាគតរបស់អ្នក និងសង្គមអ្នក..! ជៀសវាងពីរគ្រឿងញៀន