ចាប់បានហើយ! ចោរប្លន់ហាងមាសនៅថៃ តាមពិតជា នាយកសាលា ហើយទ្រព្យសម្បត្តិមានមិនណយ

ថៃ៖ មហាជនដែលបានប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាបានជ្រាបហើយថា កាលពីមួយរយៈមុន មានការផ្ទុះរឿងរ៉ាវដ៏កក្រើកមួយ បន្ទាប់ពី មានចោរចូលប្លន់ នៅក្នុងហាងលក់មាសមួយកន្លែង ព្រមទាំងបាញ់សម្លាប់មនុស្សឲ្យរបួស និងស្លាប់ជាច្រើននាក់ទៀត។

យ៉ាងណាមិញ ទីបំផុត សមត្ថកិច្ចប្រចាំប្រទេសថៃ បានដុតដៃដុតជើង ខំប្រឹងស្វែរងរក ជនល្មើសបានសម្រេច ដែលត្រូវគេស្គាល់ថា មានតំណែងជាគ្រូបង្រៀន និងជានាយកសាលារៀនមួយផងដែរ។

លើសពីនេះ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ ជាងនេះទៅទៀតនោះគឺ ក្រោយពីប៉ូលីសធ្វើការស៊ើបអង្កេត និងចុះទៅដល់គេហដ្ឋានរបស់ជនដៃដល់ ឃើញថា រូបគេ ពិតជាមានជីវភាពហ៊ឺហា មានផ្ទះធំស្កឹមស្កៃ ព្រមទាំងមានរថយន្តទំនើប ជិះសុទ្ធតែម៉ាកBMW ទៀតផង។

ដោយឡែក គ្រាន់តែបានជ្រាបពីដំណឹងនេះភ្លាម ធ្វើឲ្យអ្នករាល់គ្នា ភ្ញាក់ផ្អើលខ្លាំងណាស់ សឹងតែមិនគួរឲ្យជឿនោះឡៀយ មានតែចាំតាមដានពី ហេតុផលដែលបណ្ដាលឲ្យ ជនល្មើសប្រព្រឹត្តិរឿងឃោរឃៅបែបនេះ៕

ចោរចូលប្លន់ហាងមាស
ចោរចូលប្លន់ហាងមាស
ចោរចូលប្លន់ហាងមាស
ចោរ និងភរិយា
ប៉ូលីសចុះទៅចាប់ជនល្មើស
ផ្ទះរបស់ចោរ
រថតយន្ត BMWរបស់ ជនល្មើស

ប្រភព​​​៖ https://www.khmerload.com/