ចាប់ឆ្នោត FA Cup ជើងឯកចាស់ Manchester City ប៉ះគីឡូស្រាល Fulham
ពានធំទីពីររបស់អង់គ្លេស FA Cup ចាប់ធ្វើការចាប់ឆ្នោតរួចរាល់ហើយកាលពីយប់មិញសម្រាប់ការប្រកួតជុំទី៤ បើទោះជាគូខ្លះនៅមិនទាន់ឈ្នះចាញ់ដាច់ស្រេចក៏ដោយ។
លទ្ធផលនៃការចាប់ឆ្នោតឃើញថាក្រុមខ្លាំងៗសុទ្ធតែគេចផុតគ្នាទាំងអស់ ធ្វើឲ្យឱកាសឡើងទៅជុំទី៥របស់ពួកគេមានសង្ឃឹមខ្ពស់។ Manchester City ជាក្រុមការពារតំណែងជើងឯកត្រូវទទួលភ្ញៀវ Fulham ដោយឡែក Tottenham ត្រូវធ្វើដំណើរទៅទឹកដី Southampton ឬក៏ Middlesbrough។
Arsenal ក៏លេងក្រៅដីដែរ ដោយត្រូវតទល់នឹង Bournemouth ហើយ Leicester City ត្រូវទៅផ្ទះ Brentford។ Chelsea ត្រូវទៅទឹកដី Hull City, ក្រុម Man United វិញ បើឈ្នះ Wolverhampton ត្រូវទៅប៉ះ Watford ឬ Tranmere។
ចុងក្រោយគេក្រុមកំពូលតារាងលីគអង់គ្លេស Liverpool ត្រូវរង់ចាំការឈ្នះរវាង Bristol City ឬ Shrewsbury Town ដែលជាការប្រកួតក្រៅដីដែរ៕

ប្រភព៖ Premier League អត្ថបទ: http://news.sabay.com.kh/