ចូលរួមអបអរសាទរការបើកដំណើរការអាជីវកម្មជាផ្លូវការ របស់ក្រុមហ៊ុន ជិន បុី កួយជូ សាខាថ្មីបន្ថែមមួយទៀត នៅក្នុងក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២០ ក្រុមហ៊ុនជីនប៉ី បានបើកដំណើរកាជាផ្លូវការ រួមមានសណ្ឋាគារនិងកាស៊ីណូ ជីនប៉ីកួយជូ (ជីនប៉ី២) កម្មវិធីអបអរសាទរនៃការបើកដំណើរការអាជីវកម្មឡើងវិញជាមួយនិង”សណ្ឋាគារជីនប៉ី កួយជូ” ប្ររព្ធទៅដោយជោគជ័យពេញលេញតាមស្តង់ដារដែលនែនាំពីក្រសួងទេសចរណ៍។ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ជីនប៉ីដែលធ្វើការចូលរួមក្នុងពិធីនេះយ៉ាងច្រើនកុះករ។ ក្នុងពិធីនេះក្រៅពីមានការប្រកាសជាផ្លូវការអំពីការបើដំណើរការអាជីវកម្មឡើងវិញ របស់សណ្ឋាគារនិងកាស៊ីណូទាំងអស់របស់”ជីនប៉ីគ្រុប”ថែមទាំងមានពីធីបួងសួងសុំឲ្យមានសង្គមស្ថេរភាពហើយអាជីវកម្មមានភាពរីកចម្រើនជាលំដាប់ផងដែរ។

ចាប់តាំងពីការរៀបចំសម្រាប់ការចាប់ផ្តើមអាជីវកម្មឡើងវិញបុគ្គលិកដែលរងការបាត់បង់ការងារធ្វើប្រហែល ៧០០នាក់បានវិលត្រឡប់មកធ្វើការវិញហើយក៏ដូចជាបង្កើនការងារសម្រាប់បងប្អូនដែរគ្មានការធ្វើផងដែរដើម្បីកាត់បន្ថយការខ្វះខាត។ “ជីនប៉ីគ្រុប”ចាប់ផ្តើមនៅប្រទេសកម្ពុជាដែរស្ថិតនៅក្នុងខេត្តព្រះសីហនុដែលជាតំបន់ សេដ្ឋកិច្ចដ៏ខ្លាំងខ្លានិងជាក្រុមហ៊ុនមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម បង្កើតនិងលើកកម្ពស់ការងារជាច្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ។ ព្រមទាំង មានការទទួលស្គាល់ដោយក្រសួងសុខាភិបាល
និងក្រសួងទេសចរណ៍នៃព្រះរាជាណាចម្ពុជា
ដំណើរកម្សាន្តប្រកបដោយសុវត្ថិភាពជាមួយជីនប៉ី កួយជូ

“ ជីនប៉ី២” ដែលតែងតែផ្តោតសំខាន់លើសុវត្ថិភាពសុខភាពរបស់ភ្ញៀវគ្រប់រូបនៅក្នុងរយៈពេលដ៏ពិសេសនេះផង ដែលពោរពេញទៅដោយភាពមិនច្បាស់លាស់នេះ ក្រុមហ៊ុន ជិន បុី គួយជូ សន្យាថានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធានាឲ្យដំណើរកម្សាន្តរបស់លោកអ្នកប្រកបដោយភាពរីករាយ និងសុវត្ថិភាពគ្រប់ពេលវេលា។
ក្រុមហ៊ុន បានអនុវត្តវិធានការការពារយ៉ាងល្អិតល្អន់នៅគ្រប់បណ្តាទីតាំងប្រតិបត្តិការការងារ អនុវត្តយ៉ាងម៉ត់ចត់នូវរាល់ព័ត៌មានលម្អិតនិងយកចិត្តទុកដាក់ដល់គ្រប់កម្រិតថ្នាក់និងគ្រប់ទីកន្លែងទាំងអស់៖
បុគ្គលិកគ្រប់រូបត្រូវតែពាក់ម៉ាសដែលយោងទៅតាមតម្រូវការដ៏តឹងរឹងក្នុងកំឡុងពេលដំណើរការបម្រើរសេវាកម្ម ច្រកចេញចូលសណ្ឋាគារមានបំពាក់នូវម៉ាស៊ីនវាស់សីតុណ្ហស្វ័យប្រវត្តិលើថ្ងាសរបស់ភ្ញៀវនិងពិនិត្យគ្រប់រូបតែម្តង ប្រសិនបើមានបញ្ហាវាហ្នឹងឲ្យសញ្ញាឲ្យបានដឹង ជណ្តើរយន្តនឹងបន្ទប់ទឹកត្រូវបានសម្លាប់មេរោគក្នុងរយៈពេល១ម៉ោងម្តង ច្រកចូលជណ្តើរយន្ត បន្ទប់គេង កាស៊ីណូ និងសណ្ឋាគារទាំងមូលព្រមទាំងភោជនីដ្ឋានក្រៅពីការសម្អាតតម្រងខ្យល់ជាញឹកញាប់កម្រាលព្រំត្រូវបានរំងាប់មេរោគដោយម៉ាស៊ីនសម្លាប់មេរោគថ្មីទំនើប យើងរក្សាបាននូវស្តង់ដារខ្ពស់បំផុតនៃអនាម័យបរិស្ថាន និងគម្លាតសង្គមក្នុងកន្លែងធ្វើការរបស់យើង។ ពួកយើងបានប្រើរប្រាស់ថ្នាំសម្លាប់មេរោគដែលទទួលស្គាល់ដោយបច្ចេកវិទ្យានើបបំផុតធានាថាអាចកម្ចាត់មេរោគនិងសត្វល្អិតបានយ៉ាងល្អ ព្រមទាំងមានផ្តល់ជូនជែលលាងដៃឥតគិតថ្លៃ ដើម្បីការពារសុខសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលមកលេងកំសាន្តនៅខេត្ដព្រះសីហនុដែលបាន ស្នាក់នៅក្នុងសណ្ឋាគារ ជីនប៉ីកួយជូ(ជីនប៉ី២)។មិនតែប៉ុណ្ណោះក្រុមការងាររបស់ក្រសួងសុខាភិបាលបានដឹកនាំនិងអនុម័តលើការងារបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជម្ងឺកូវីដ១៩ក្នុងសណ្ឋាគាររបស់“ ជីនប៉ីគ្រុប”។
“ ជីនប៉ីគ្រុប”តម្រូវឲ្យកន្លែងធ្វើការអនុវត្តវិធានការបង្ការយ៉ាងម៉ឺងម៉ាត់ស្របតាមស្តង់ដារដែលបានកំណត់ដោយក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍នៃព្រះរាជាណាកម្ពុជា៕








By: Bonny From: http://www.sntvbreakingnews.net/