ចេះតែហ៊ាន! ចូលទៅអង្គុយលេងក្នុងបន្ទប់កូនស្រីគេទាំងកណ្តាលយប់​ត្រូវឪពុកម្តាយគេ​ ប្តឹងសមត្ថកិច្ចឱ្យចាត់ការតាមផ្លូវច្បាប់

កាលពីយប់ថ្ងៃ​ ពុធ​ ៦រោច​ខែ​ផល្គុន​ឆ្នាំឆ្លូវត្រីស័ក​ព.ស.២៥៦៥​ត្រូវនឹងថ្ងៃទី​២៣​ខែ​ មីនា​ ឆ្នាំ​២០២១​វេលាម៉ោង​២១និ​ង​៣០ នាទីនៅចំណុចក្រុមទី​៥៣​ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង​ អនុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោ​បល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេ​នីយ៍​ទោ​ សេង​ លុច​ អធិ​ការនគរ​បាលស្រុកថ្ម​គោល​ បានដឹក​នាំកម្លាំងជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់ខ្លួនជន​សង្ស័​យម្នាក់ឈ្មោះរុន សំណាង ភេទប្រុ​ស​អាយុ២១ឆ្នាំ រស់​នៅភូមិបឹងព្រីង ឃុំបឹងព្រីងស្រុកថ្មគោលធ្វេីការ​សាកសួរ​ស្រាវជ្រាវបន្ទាប់ពីសមត្ថកិច្ចទទួលពា​ក្យ​បណ្តឹង​ពីឈ្មោះកង ធឿន ភេទប្រុសអាយុ ៤​២​​ឆ្នាំរស់នៅភូមិបឹងព្រីងឃុំបឹងព្រីង ស្រុកថ្ម​គោ​ល​ ខេត្តបាត់​ដំបង​ ខណៈដែលជនសង័្សយខាងលេីបានធ្វើសកម្មភាពឡើងទៅលើផ្ទះគាត់​ហេី​យចូលទៅក្នុងបន្ទប់គេងរបស់កូនស្រី​គាត់​ដោ​យ​មិនមានការអនុញ្ញាតពីគាត់ជាឪពុក​ ម្តាយ​ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគេបានឆាត​ទូរស័ព្ទជាសំឡេងទៅកូនស្រីរបស់ដេីមបណ្តឹងខាងលេី​ ឈ្មោះន​.ស. អាយុ១៣ឆ្នាំ​ (អនីតិជន)​ថា​សុំទៅលេងផ្ទះនាវេ​លាយប់​ ហើយកូនស្រីរបស់ជនរងគ្រោះបានឆ្លេីយ​តប​យល់ព្រមឱ្យទៅ​តាមសម្លេងឆាត ។

ទំនងយល់ថា​ ជាឱកាសល្អសម្រាប់ខ្លួន​ យុវជន​រូប​នេះក៏ស្កាត់ទៅភ្លាមមិនបង្អង់យូរ​ លុះពេលទៅ​ដល់មិនបានសុំការអនុញ្ញាតពីឪពុក​ ម្តាយគេទេ​ យុវជនរូបនេះបានចូលទៅក្នុងបន្ទប់សម្រាករប​ស់​កូនស្រីគេហើយអង្គុយមើលកូន​ស្រីគេធ្វើលំហាត់យ៉ាងរំភេីយ​ ។

ពេលកំពុងអង្គុយនោះក៏ត្រូវម្ដាយជនរងគ្រោះឃេីញទាន់ក៏ផ្អេីលឆោ​ឡោនិងនាំយកយុវជនរូប​នេះមកប្តឹងឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែ​ម្ដងចំពោះសកម្មភាពថ្លេីមធំហ៊ានចូលផ្ទះគេទាំង​យប់រហូតដល់បន្ទប់កូនស្រី។

លោកវរសេនី​យ៍​ទោ​ សេង​ លុច​ អធិ​ការនគរ​បាលស្រុកថ្មគោល​ បានស្រង់សំដី កូនស្រីម្ចាស់ផ្ទះថា​ គេនិងយុវជនខាងលេី​ធ្លាប់ស្គាល់គ្នាពីមុនមក​ តែ​នៅ​យប់កេីតហេតុ​ យុវជនរូបនេះបានឆា​ត​ជាស​ម្លេងសុំមកលេងផ្ទះគេទាំងយ​ប់​ ហេីយកូន​ស្រីម្ចាស់ផ្ទះបានឆាតឆ្លេីយតបវិញថា​ យល់ព្រមឱ្យគេមក​លេង​ផ្ទះ​ដែលតាមការលេីកឡេីង​នោះ​ នឹកស្មានថាយុវជនរូបនេះមិនហ៊ានមកទេព្រោះពេលយប់​ ប៉ុន្មានស្មានមិនដល់សោះថាគេហ៊ាន មក​ដល់​ក្នុងបន្ទប់ខ្លួនតែម្តង។ ពេលមកដល់បានបន្តិចក៏ត្រូវឪពុក​ ម្តាយខាងស្រីដឹង​នាំមកប្តឹងសមត្ថកិច្ចតែម្តង។

ទោះជាបែបណាក្តីបច្ចុប្បន្នយុវជនខាងលេីត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននិងចោទប្រកាន់​ពីបទរំ​លោ​ភ​លេីលំនៅដ្ឋាន​ ដេីម្បីបញ្ជូនទៅកាន់តុលាការ​ បន្ទាប់ពីទទួលបាននូវអនុសាសន៍​ណែនាំ​ពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរា​ជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ ចំពោះករណីនេះ​ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online