ចោរចិត្តដាច់ម្នាក់លួចយកអស់នូវទ្រព្យសម្បត្តិក្នុងខណៈដែលជនរងគ្រោះស្រវឹងស្រាកំពុងលង់លក់យ៉ាងស្កប់ស្កល់ក្នុងរថយន្ត លើផ្លូវ High war (ហាយវេ) ស្ថិតនៅស្រុកថ្មគោល

នៅថ្ងៃ អង្គារ ១៣កើតខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ត្រូវនឹង ១៥ ខែ មីនា ឆ្នាំ ២០២២ វេ​លាម៉ោង ១១និង ០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោក​វរសេនីយ៍ទោ សេង លុច អធិការនគរ​បាលស្រុកថ្មគោលដឹកនាំកម្លាំងក្នុងអង្គភាពរបស់ខ្លួន រួមសហការជាមួយកម្លំាងនគរបាល ការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន ធ្វើ​ការ​បង្រ្កាបនិងឃាត់ខ្លួនជនសង័្សយចំនួន ០១នាក់ឈ្មោះ ចាន់ថុល ភេទប្រុស អាយុ ៣៥ឆ្នាំ រស់​នៅ​ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយនាំមកកាន់អធិ​ការដ្ឋាននគរបាលស្រុក ក្នុងករណីអំពើលួចយក​ទ្រព្យសម្បត្តិអ្នកដទៃ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០​២២ វេលាម៉ោង ១៣និង ៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ បានទទួលបណ្ដឹងពីជនរងគ្រោះ​ឈ្មោះ ហ.ហ ភេទប្រុសអាយុ៥៣ឆ្នាំ រស់​នៅ សង្កាត់អូរម៉ាល់ក្រុង បាត់ ដំបង ខេត្តបាត់​ដំ​បង បានប្ដឹងទៅលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកទូរសព្ទដៃ​និងកាបូបដាក់ប្រាក់របស់ខ្លួន កាលយប់ពីថ្ងៃទី១២ ខែមីនាឆ្នាំ២០២២ វេលាម៉ោង២១និង៣០នាទី នៅ​ចំណុចផ្លូវវាងក្រុង (Highwayហាយវេ) ក្នុងក្រុមទី៣០ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខណៈពេលដែលជនរងគ្រោះស្រវឹងស្រាសម្រាន្តលង់លក់យ៉ាងស្កប់ស្កល់នៅក្នុងរថយន្តរបស់ខ្លួននៅចំណុចនោះនិងបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិរួមមាន៖

-ទូរសព្ទដៃម៉ាកvivo y21ពណ៌ទឹកប្រាក់ចំនួន​០១គ្រឿង

-ទូរសព្ទដៃម៉ាកoppoអុបប៉ូរពណ៌ខ្មៅចំនួន​០១គ្រឿង

-កាបូបដាក់ប្រាក់ពណ៌ខ្មៅចំនួន០១

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១

-ប័ណ្ណចាក់វ៉ាក់សាំងកូវីដ19ចំនួន០១

-ប័ណ្ណបើកបររថយន្តចំនួន០១

-ប្រាក់រៀលជាង១០ម៉ឺនរៀល។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង នេះរួចមកកម្លាំងសមត្ថកិច្ចនគរបាលស្រុកថ្មគោលរួមសហការជា​មួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានទៅធ្វើការឃាត់ខ្លួនបានតែម្តង ។

ក្នុងចម្លើយសារភាពដ៏ក្បោះក្បាយរបស់ជនសង័្សយខាងលើ នៅចំពោះមុខសមត្ថកិច្ចនគរ​បាលស្រុកថ្មគោល ជនសង័្សយរូបនេះបានឆ្លើយសារភាពថា រូបគេតែម្នាក់គត់ដែលធ្វើសកម្មភាព​លួចយកទ្រព្យសម្បត្តិរបស់ជន រងគ្រោះខាងលើ ក្នុងខណៈដែលជនរងគ្រោះរូបនោះគាត់ស្រវឹង​ស្រាហើយសម្រាន្តប្រកបដោយសេចក្តីសុខនៅក្នុងរថយន្ត នាពេលរាត្រីលើផ្លូវ Highway ហើយទ្រព្យសម្បត្តិដែលលួចបានគេយកទៅលក់​នៅកន្លែងមួយដែលឆ្ងាញ់នឹងការ​ទទួលទិញ ទ្រព្យសម្បត្តិក្តៅបែបនេះ នៅក្នុងមូលដ្ឋានក្រុងបាត់ដំបង ។

នៅពេលនេះជនសង័្សយខាងលើសមត្ថកិច្ចនគរបាលស្រុកថ្មគោលបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តទោសទៅ​តាមផ្លូវច្បាប់ រីឯអ្នកទទួលទិញរបស់ក្តៅពីចោរបែបនេះសមត្ថកិច្ចកំណត់អត្ត សញ្ញា ណបានហើយរង់ចាំតែអនុវត្តវិធានការតាមនីតិវិធីតែប៉ុណ្ណោះ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online