ច្បាស់ការហើយ! ករណីស្រ្តីជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារសណ្ឋាគារកម្ពស់ ៦ជាន់ ជាករណីជំរិតទារប្រាក់
តាមការស៊ើបអង្កេតបឋមបានឲ្យដឹងថា ករណីមនុស្សធ្លាក់ពីលើអគារជាន់ទី៦ ស្ថិតនៅសណ្ឋាគាររំដួលមានទីតាំងស្ថិតនៅចំណុចអគារលេខ៦៥ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ អាចជាករណីជំរិតទារប្រាក់ ….
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់ យកទៅធ្វើការសាកសួរយ៉ាងល្អិតល្អន់ពីកម្លាំងជំនាញ ជាលទ្ធផលយើងបានរកឃើញ ជនសង្ស័យចំនួន ០៣នាក់ ដែលបានប្រព្រឹត្តបទល្មើស បង្ខាំងមនុស្សធ្វើទារុណកម្មជំរិតយកប្រាក់ ទៅលើមនុស្សចំនួន ០២នាក់ ប្រុស ០១នាក់ និង ស្រី ០១នាក់ ជាជនជាតិចិន
ចំពោះមុខមន្ត្រីជំនាញកំពុងប្រើប្រាស់វិធានការបន្តនិតិវិធី និងប្រតិបត្តិការ ព្រមទាំងលំអិតរបាយការណ៍ នៃសភាពការណ៍រឿងនេះ ។





