ច្បាស់ការហើយ! ពេលនេះរដ្ឋឱ្យបើករោងភាពយន្តនិងការសម្តែងសិល្បៈផ្សេងៗឡើងវិញចាប់ពីថ្ងៃនេះតទៅ…

រាជធានីភ្នំពេញ៖ ទីបំផុត រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យបើកដំណើរការសកម្មភាពចាក់បញ្ចាំងភាពយន្ត និងការសម្តែងសិល្បៈផ្សេងៗឡើងវិញចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះតទៅ ក្រោយពីត្រូវបានផ្អាកសកម្មភាពរយះ តាំងពីពាក់កណ្តាលខែមីនាមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថាការអនុញ្ញាតនេះ ដើម្បីលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់សិល្បករ សិល្បការិនី ព្រមទាំងផលិតករ អាជីវករ ម្ចាស់រោងភាពយន្ត និងរោងសម្តែងសិល្បៈក្នុងបុព្វហេតុអភិរក្សនិងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ។

ក្រសួងបានបញ្ជាក់ថា ការបើកអាជីវកម្មសិល្បៈដូចខាងឡើងវិញ ធ្វើដោយឡើងស្ម័គ្រចិត្ត និង តម្រូវឲ្យមានការគោរពនិងអនុវត្តវិធានការនានាដែលមានជាធរមានដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩។ ហើយអាជីវកម្មខាងលើមានបំណងបើករោងភាពយន្ត ឬរោងសម្តែងសិល្បៈនានាឡើងវិញ អាចទៅដាក់ពាក្យនៅនាយកដ្ឋានភាពយន្ត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ៕

By : Bonny From: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ