ឆក់ទូរស័ព្ទបានហេីយតែរត់គេចមិនរួចត្រូវឃាត់ខ្លួនបាននៅក្រុងបាត់ដំបង

បាត់ដំបង៖ កាលពីថ្ងៃ​ អាទិត្យ​ ៤រោច​ ខែ​ភទ្របទ​ ឆ្នាំជូតទោ​ស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​ ០៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​ វេលាម៉ោង​ ១០និង៣០​នាទី​នៅ​ចំណុច​ភូមិ​២០​ឧសភា​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​មានករណី(ឆក់ទូរសព្ទដៃ)មួយ​កេីត​ឡេីង​ ដែលករណីនេះបង្កដោយជនសង័្សយ​ចំនួន០២នាក់ប្រេីប្រាស់ម៉ូតូមួយគ្រឿងជា​មធ្យោ​បាយធ្វេី​សកម្មភាព​(ឆក់ទូរស័ព្ទដៃ)ពី​ជនរងគ្រោះឈ្មោះ​ សុខ​ សីណា​ ភេទស្រី​ អាយុ​ ២៥​ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុងបាត់​ដំបង​ ខេត្ត​បាត់ដំបង​ ក្នុងពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវ​ ។

ពេលកំពុងធ្វេីសកម្មភាពនេះ​ដោយការស្រែកឆោរឡោពីជនរងគ្រោះនិងមហាជននៅកន្លែងកេីតហេតុផង ជនសង័្សយបានជិះគេចខ្លួន​យ៉ាងលឿនរហូតទៅបុកជាមួយរថយន្ត​មួយគ្រឿង​នៅ​ទីនោះ ទៅមុខលែងរួចនឹងត្រូវបានប្រជា​ពល​រដ្ឋ​ ជនងគ្រោះឃាត់ខ្លួនបានភ្លាមៗ។
ជនសង័្សយទាំងពីរនាក់នោះគឺ៖
១​-ឈ្មោះ​ សុងហេង​ សៀងហៃ​ ភេទ ប្រុស​ អាយុ​ ២២ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រាង​ ឃុំ​អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។
២​-ឈ្មោះ​ ផុន​ សារាន​ ហៅ​ តឿ​ ភេទប្រុ ស​ អាយុ​ ២២ឆ្នាំ​ មានទីលំនៅ​ភូមិ​ ព្រៃដាច់​ ឃុំអូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។
ទូរសព្ទ​ដៃ​មួយ​គ្រឿង​ ម៉ាក​ Iphone X ពណ៌ ស(​ ជារបស់​ជនរងគ្រោះ​ )​

នៅក្រោយពេលបញ្ជូនខ្លួនជនសង័្សយទាំងពីរ​នាក់​មកស្នងការដ្ឋាននគរបាលខេត្តធ្វេីការសាក​សួរ​ស្រាវជ្រាវជនសង័្សយទាំងពីរនាក់​បា​ន​​សារ​ភាពថាពួកគេពិតជាបានធ្វេីសកម្ម​ភាព(​ឆក់​ទូរ​ស័ព្ទ​ដៃ)របស់ជនរងគ្រោះខាងលេីប្រាកដ​មែន ។

អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ក៏ដូចយោបល់របស់លោកវរសេ​នីយ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​ន​គរ​បា​លព្រហ្មទ័ណ្ឌ​ សមត្ថកិច្ចនគរបាល​ការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលដែលមានលោក​វរសេនីយ៍ទោ​ ឈឿង​ គឹមសុង​ ជានាយ​ការិយា​ល័យរៀបចំសំណុំរឿង​បញ្ជូនជនសង័្សយទាំងពីរ នាក់ទៅកាន់តុលាការខេត្តបាត់ដំបង​ចាត់ការតាម​ផ្លូវច្បាប់ រីឯវត្ថុតាង(ទូរស័ព្ទដៃ​)បានប្រគល់ជូនទៅជនរងគ្រោះវិញ៕(រូបភាពផែនការងារព្រហ្មទ័ណ្ឌ)