ឆេះផ្ទះអស់ចំនួន ០៥ខ្នង តូប០១ ខ្សែភ្លើងចំនួន ៣៧ដុំ និងរងរបួសមនុស្សម្នាក់ ក្នុងកម្មពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ រយៈពេល៣ថ្ងៃ
រាជធានីភ្នំពេញ: ឆេះផ្ទះអស់ចំនួន ០៥ខ្នង តូប០១ ខ្សែភ្លើងចំនួន ៣៧ដុំ និងរងរបួសមនុស្សម្នាក់ ក្នុងកម្មពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ រយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី១៤,១៥,១៦ ខែ មេសាឆ្នាំ២០២២)៖
១/ ខេត្តព្រះវិហារ ចំនួន០១ លើក (ចរន្តអគ្គិសនី) រងរបួសមនុស្ស ម្នាក់ ប្រុស និងឆេះផ្ទះ ០១ ខ្នង។
២/ ខេត្តព្រះសីហនុ ចំនួន០១ លើក (ចរន្តអគ្គិសនី) គ្រោះមនុស្សគ្មាន និងឆេះតូបចំនួន០១។
៣/ ខេត្តកំពង់ធំ ចំនួន០១ លើក (ភ្លើងចង្ក្រាន) ឆេះផ្ទះ០១ ខ្នង
៤/ ខេត្តបាត់ដំបង ចំនួន ០២ លើក (ចរន្តអគ្គិសនី, និងភ្លើងទៀន) ឆេះផ្ទះអស់ចំនួន ០២ខ្នង ។
៥/ ខេត្តសៀមរាប ចំនួន ០១ លើក (ភ្លើងសម្រាម) ឆេះខ្សែភ្លើងអស់ចំនួន ៣៧ ដុំ ។
៦/ ខេត្តត្បូងឃ្មុំ ចំនួន ០១ លើក (កំពង់ស្រាវជ្រាវ) ឆេះផ្ទះអស់ចំនួន ០១ ខ្នង ។
ប្រៀបធៀបករណីគ្រោះថ្នាក់អគ្គីភ័យ ក្នុងកម្មពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីយ៏ជាតិខ្មែរក្នុងឆ្នាំ២០២១ ធៀបនិងឆ្នាំ ២០២២ គ្រោះអគ្គិភ័យកើត ឡើងចំនួន៩/៧ លើក ថយចុះចំនួន ០២ លើក។