ឆ្មក់ចូលបង្រ្កាបខារ៉ាអូខេ បង្កប់សេវារួមភេទបំពានច្បាប់ស្រុកឱរ៉ាល់ រំដោះនារីរងគ្រោះ បាន២នាក់ និងឃាត់ខ្លួនថៅកែម្នាក់
កំពង់ស្ពឺ ÷ នារសៀល ថ្ងៃទី២៨ខែសីហា ឆ្នាំ២០២០កម្លាំងការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល កំពង់ស្ពឺ ដឹកនាំដោយលោកស្រីវរសេនីយ៍ទោ មួន មល្លិកា នាយការិយាល័យ បានឆ្មក់ចូលបង្រ្កាប នៅទីតាំងខារ៉ាអូខេ យីហា រាត្រីប្រជុំមិត្ត ដែលមានថៅកែឈ្មោះ សន ស៊ឹម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ ស្វាយទាប ឃុំត្រពាំងជោរ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ។
តាមការឱ្យដឹងពីលោកស្រី នាយការិយាល័យ ថាទីតាំងខារ៉ាអូខេខាងលេី គឺបានប្រព្រឹត្ដផ្ទុយទៅនឹងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលដែលបានហាមប្រាមមិនឲ្យគ្រប់ទីតាំងខារ៉ាអូខេបម្រេីសេវាជាលក្ខណៈបេីកច្រៀងក្នុង បន្ទប់ដោយត្រូវប្រែក្លាយមកជាការបេីកលក្ខណៈភោជនីយដ្ឋានធម្មតា លេីសពីនោះជំនាញបានស្រាវជ្រាវរកឃេីញថាទីតាំងនោះមានលួចបេីកផ្ដល់ឱ្យមានសេវាផ្លូវភេទ(សញ្ចារកម្ម) ។
ក្នុងប្រតិបត្តិការ ដោយបានគោលពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ ជំនាញបានបញ្ជូនខ្លួនថៅកែរួមជាមួយវត្ថុតាង
- ស្រោមអនាម័យ១ថង់ (ប្រើរួច)
- ផ្ទាំងរូបអាសអាភាសចំនួន២ផ្ទាំង និងបានរំដោះនារីរងគ្រោះចំនួន៣នាក់ប្រគល់ឱ្យមជ្ឍមណ្ឌលស្ដារនីតិសម្បទាជួយផ្នែកស្រ្ដីងាយរងគ្រោះដេីម្បីជួយផ្នែកស្មារតីនិងផ្ដល់ជំនាញទៅរកមុខរបរថ្មី៕







