ជនខិលខូចក្លែងបន្លំជាអាជ្ញាធរដើម្បីស្នើសុំទិន្នន័យពីក្រុមហ៊ុន Apple និង Meta

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Bloomberg បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Apple និង Meta បានផ្ដល់ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ឱ្យជនខិលខូចដែលបន្លំធ្វើជាអាជ្ញាធរ។ ទិន្នន័យដែលពួកគេផ្ដល់ឱ្យនោះមានដូចជា អាសយដ្ឋាន លេខទូរសព្ទ និងលេខសម្គាល់អាសយដ្ឋាន IP។

ជាទូទៅ សំណើបែបនេះត្រូវបានផ្តល់ជូនតែជាមួយដីកាស្វែងរក ឬដីកាដែលចុះហត្ថលេខាដោយចៅក្រមប៉ុណ្ណោះ ប៉ុន្តែសម្រាប់សំណើក្នុងករណីសង្គ្រោះបន្ទាន់គឺមិនតម្រូវឱ្យមានដីការបស់តុលាការទេ។ ទិន្នន័យដែលពួកជនខិលខូចទទួលបាន ត្រូវបានប្រើប្រាស់ដើម្បីធ្វើការយាយីជនរងគ្រោះ លួចចូលទៅក្នុងគណនីផ្សេងៗ ឬដើម្បីធ្វើការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ។

សំណើ​ក្លែង​ក្លាយទាំងនោះបានចាប់ផ្ដើមកាលពីដើមខែមករា ឆ្នាំ២០២១ ដែលកំណត់គោលដៅក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន។ សំណើក្លែងបន្លំត្រូវបានគេជឿថា បានផ្ញើតាមរយៈអុីមែលដែលជនខិលខូចបានលួចចូលដែលជាកម្មសិទ្ធិរបស់ភ្នាក់ងារអនុវត្តច្បាប់ក្នុងប្រទេសជាច្រើន។ អ្នកស្រាវជ្រាវផ្នែកសន្តិសុខតាមប្រព័ន្ធអុីនធឺណិតសង្ស័យថា ពួកជនខិលខូចមួយចំនួនដែលផ្ញើសំណើក្លែងបន្លំគឺជាអនីតិជនដែលមានទីតាំងនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលម្នាក់ត្រូវបានគេជឿថាជាមេខ្លោងនៅពីក្រោយក្រុម Lapsus$ ដែលបានលួចចូលក្រុមហ៊ុន Microsoft Corp., Samsung Electronics Co. និង Nvidia Corp.។ កាលពីពេលថ្មីៗនេះអាជ្ញាធរប្រទេសអង់គ្លេសបានចាប់ខ្លួនមនុស្សចំនួន ៧នាក់ពាក់ព័ន្ធនឹង ក្រុមលួចចូល Lapsus$ ហើយការស៊ើបអង្កេតនេះកំពុងតែបន្ត៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online