ជនជាតិចិន ០៣នាក់ និងខ្មែរម្នាក់ ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនពាក់ព័ន្ធនិងករណីជួញដូរសារធាតុញៀន
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង ២១និង២០នាទី កម្លាំងមន្ទីប្រឆាំងគ្រឿងញៀន(ក៥)បានសហការជាមួយការការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុដោយមានការដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ពេញ ពិសិដ្ធ បានចុះបង្រ្កាបករណី១លេីកបានឃាត់ជនសង្ស័យចំនួន ៤នាក់ នៅចំណុច កាសុីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
១-ឈ្មោះ JIA BIN ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ
វត្ថុតាងដកហូតរួមមាន:
-ម្សៅក្រាមក្នុងកញ្ចប់ពណ៌លឿង រូបតាកាប៉ោង សង្ស័យជាសារធាតុញៀន អិចស្តាសុី(MDMA)ចំនួន៥០ កញ្ជប់ ទម្ងន់=៦៤៣,២៩ ក្រាម
-ទូរសព្ទ័ដៃ I PHONE 13 Pro Max ពណ៏ផ្ទៃមេឃ
២-ឈ្មោះ LIU YAN ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិ/សញ្ជាតិ ចិន មុខរបរ មិនពិតប្រាកដ
៣-ឈ្មោះ WANG LING ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិ/សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
វត្ថុតាងដកហូតរួមមាន :
-ម្សៅកាហ្វេជាសារធាតុញៀនប្រភេទ អុិចស្តាសុី ( MDMA)ចំនួន០៥កញ្ចប់ ទម្ងន់=៧៧,៤០ក្រាម
-ម្សៅកញ្ចប់ពណ៏ចំរះជាសារធាតុញៀនប្រភេទ អុិចស្តាសុី(MDMA)ចំនួន០៤ កញ្ចប់ ទម្ងន់=២០,៩៤ ក្រាម
-កញ្ឆាក្រៀមទម្ងន់=៤,២៨ ក្រាម
-បារីមូលកញ្ឆា ទម្ងន់=១,៨៣ក្រាម
-លិខិតឆ្លងដែនចំនួន០៥ក្បាល
-ប័ណ្ណកាងារជនបរទេសមួយចំនួន
-I Pad ចំនួន០១ គ្រឿង ពណ៏ទឹកប្រាក់
-នាឡិការដៃចំនួន០១គ្រឿង
-លោហះធាតុពណ៏ទង់ដែងចំនួន០១វង់(ចិញ្ជៀន)
-លោហះធាតុពណ៏ទឹកប្រាក់ចំនួន០១ វង់(ចិញ្ជៀន)
-លោហះធាតុពណ៏ទង់ដែងចំនួន០៣ខ្សែរ (ខ្សែរក)
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង(ម៉ាក I phone 13 Pro Max ពណ៏ ខៀវ, HUAWEI ពណ៏ផ្កាឈូក ,I Phone 13 Mini ពណ៏ផ្កាឈូក ,I Phone 12 ពណ៏ទឹកប្រាក់)
-ប្រាក់ដុល្លាចំនួន ១០៦០ ដុល្លាអាមេរិច
-ប្រាក់បាត ចំនួន៤១០០ បាត
-ប្រាក់ចិន ចំនួន៧០០យ័ន
៤-ឈ្មោះ CUI YONG HENG ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ/សញ្ជាតិចិន មុខរបរ មិនពិតប្រាកដ
វត្ថុតាងដកហូតរួមមាន :
-ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ ទម្ងន់= ៤,០៦ ក្រាម
-ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាក I Phone 12 Pro Max ពណ៏ ស
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ កំពុងសាកសួរនៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីធ្វើនីតិវិធីបន្ដ ៕