ជនជាតិវៀតណាមចំនួន០៣នាក់ដែលបន្លំខ្លួនឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃចូលមក ប្រទេសកម្ពុជាត្រូវបានចាត់បញ្ជូនទៅ កាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ អនុវត្តតាមនីតិវិធីច្បាប់

អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍ លោកវរ សេនីយ៍ឯក គង់ ផុនដា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំបញ្ជូនជនជាតិវៀតណាម ចំនួន ០៣នាក់ ដែលបន្លំខ្លួនឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃអនុវត្តតាមនីតិវិធី ច្បាប់។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២ ០២២ វេលាម៉ោង១៤និង១០នាទីកម្លាំងអធិការដ្ឋាន នគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងនគរបាលវរៈព្រំដែនគោកលេខ ៨១៩ និងអាជ្ញាធរនៅចំណុចព្រំដែនបានទទួលពលករខ្មែរដែលវិលវិលត្រឡប់មកពីប្រទេសថៃវិញនៅចំ ណុចមាត់អូរព្រំដែនកម្ពុជា ភូមិពោធិ៍ជ្រៃ ឃុំសេរី មានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្នុងពេលត្រួតពិនិត្យអត្តសញ្ញាណពលករខ្មែរក៏ ប្រទះឃើញជនជាតិវៀតណាមចំនួន០៣នាក់ភេទស្រីចំនួន ០១ នាក់ក្នុងខណៈដែលសមត្ថកិច្ចថៃបញ្ជូនមកហើយជនជាតិវៀតណាមទាំង ០៣ នាក់នេះបន្លំខ្លួនក្នុងចំណោមពល រដ្ឋ ខ្មែរជាច្រើន នាក់ផ្សេងទៀត ដែលក្នុងនោះគឺ៖

១-ឈ្មោះ DUONG VAN PHUONG ភេទប្រុ ស អាយុ ៣៥ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C8797146 ទិដ្ឋាការចូលតាមប្រទេសឡាវទៅកាន់ប្រទេសថៃ ។

២-ឈ្មោះ LE THI HINE ភេទស្រី អាយុ ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ N2020433 ទិដ្ឋាការចូលតាមប្រទេសឡាវទៅកាន់ប្រទេសថៃ ។

៣-ឈ្មោះ VO ANH ភេទប្រុស អាយុ ២៩ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C8887841 ទិដ្ឋាការចូលប្រទេសឡាវ ទៅកាន់ប្រទេសថៃ។

អ្នកទាំង០៣នាក់បានចូលទៅកាន់ប្រទេសថៃ តាមប្រទេសឡាវ នាអំឡុងឆ្នាំ ២០២០ ទៅធ្វើការ នៅខេត្តចាន់បូរី ហើយនៅថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ ២០២២ក៏ត្រូវសមត្ថកិច្ចថៃចាប់ខ្លួនរួមគ្នាជាមួយប្រជាពលរដ្ឋខ្មែរផ្សេងទៀតដោយសារការស្នាក់ នៅធ្វើការមិនស្របច្បាប់ ហើយសមត្ថកិច្ចថៃ បញ្ជូនមកប្រទេសកម្ពុជាតាមច្រកព្រំដែនស្រុកសំពៅលូន ។

នៅពេលចូលមកដល់ប្រទេសកម្ពុជាពិនិត្យដឹងថា អ្នកទាំង០៣នាក់ជាជនជាតិវៀតណាម ហើយបានរកឃើញថា គាត់មានផ្ទុកជម្ងឺឆ្លង Covid-19 ផងទើបសមត្ថកិច្ចបានបញ្ជូនគាត់ទៅព្យាបាលជម្ងឺនៅ មណ្ឌលព្យាបាលទីនោះ រហូតជាសះ ស្បើយ នៅពេលនេះសមត្ថកិច្ចនគរបាលផែនជំនាញអន្តោប្រវេសន៍បានរៀបចំបែបបទ បញ្ជូនរូបគាត់ទាំង ០៣នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធី ច្បាប់ជាបន្តទៀត៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online