ជនជាតិឥណ្ឌា នាំគ្នាប្រារព្ធពិធីផឹកទឹកនោមគោ ដើម្បីការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ (មានវីដេអូ)

ឥណ្ឌា៖ កាលពីថ្ងៃទី១៤ ខែមីនាម្សិលមិញនេះ សហភាពហិណ្ឌូឥណ្ឌាចំនួនប្រមាណ២០០នាក់ បាននាំគ្នាប្រារព្ធធ្វើឡើងនូវពិធីផឹកទឹកនោមគោនៅក្នុងរដ្ឋ Delhi ដើម្បីការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩

លោក Om Prakash ដែលជាអ្នកចូលរួមបានឲ្យដឹងថា គាត់ រួមទាំងអ្នកដទៃទៀត បានផឹកទឹកនោមគោអស់រយៈពេល២១ឆ្នាំមកហើយ និងថែមទាំងងូតទឹកនោមគោទៀតផង។ ពួកគេមិនដែលមានអារម្មណ៍ថាត្រូវការថ្នាំព្យាបាលមកពីបរទេសឡើយ។

គួររម្លឹកដែរថា កាលពីដើមខែមីនាកន្លងទៅនេះ មេដឹកនាំមកពីរដ្ឋ Assam ភាគខាងជើងនៃប្រទេសឥណ្ឌា បាននិយាយក្នុងសន្និបាតមួយថា ទឹកនោមគោ និងលាមកគោអាចប្រើសម្រាប់ការពារខ្លួនពីវីរុសកូវីដ-១៩

តែយ៉ាងណាមិញ ក្រុមអ្នកជំនាញបានអះអាងថាទឹកនោមគោមិនអាចព្យាបាលជំងឺអ្វីបានឡើយ ហើយក៏មិនមានភស្តុតាងណាមួយដែលបញ្ជាក់ថា អាចការពារពីវីរុសកូវីដ-១៩ដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
វីដេអូ

អត្ថបទ៖ https://www.khmerload.com/