ជនដៃដល់ក្នុងអំពើលួច(រថយន្ត)ត្រូវបាននគរបាលស្រុកស្នួលតាមចាប់ខ្លួនបាន

នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុក នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២ បានតាមស្រាវជ្រាវចាប់ខ្លួនបានជនដៃដល់០១នាក់ ឈ្មោះ សឿន សា អាយុ៣៤ឆ្នាំ រស់នៅភូមិអំពុក ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និង ធ្លាប់ជាប់ពន្ឋនាគារពាក់ព័ន្ឋអំពើលួច)។

ក្នុងប្រតិបត្តការណ៍ប្រដេញចាប់ខ្លួននេះនគរបាលបានបានចាប់យកវត្ថុតាង៖ រថយន្ត០១គ្រឿង ម៉ាកឆ្លាម ពណ៌ទឹកមាស ស៊េរីឆ្នាំ១៩៩៧ ផ្លាកលេខភ្នំពេញ2J.2042 ដែលជនដៃដល់បានធ្វើសកម្មភាពលួច ពេលម្ចាស់រថយន្តបានចតទុកនៅក្បែរផ្លូវចំណុចគីឡូម៉ែត្រ៩៤ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងបានព្យាយាមជិះរត់គេចតែមិនបានសម្រេច៕