ជនដៃដល់ប្រុស​ ស្រីពីរនាក់ស្កាត់ពីស្រុកសង្កែ​ ទៅលួចប្រាក់គេ​​នៅ​ស្រុកថ្មគោល​ត្រូវបាន​ឃាត់ខ្លួន

ខេត្តបាត់ដំបង: នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំ​ជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២​ ខែ​ សី​ហា​ ឆ្នាំ​២០២០វេលាម៉ោង០៧និង១០នាទីនៅ​ចំ​ណុ​ចក្នុងផ្សារបឹងព្រីង ស្ថិតក្រុមទី៤៣ក្នុងភូ​មិ​បឹង​ព្រីង ឃុំបឹងព្រីង​ ស្រុកថ្មគោល ខេត្តបាត់ដំបង​មានករណី(លួច​ប្រាក់)មួយបានកេីតឡេីង​ ដែលករណីនេះ​បង្កឡើងដោយជនសង្ស័យប្រុស​ ស្រីចំនួន​០២នាក់៖
១-ឈ្មោះភី សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់​នៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់​ដំបង​។
២-ឈ្មោះ ខន ខួច ភេទស្រី អាយុ៣០ឆ្នាំ រស់នៅ​ភូមិ​អន្លង់ល្វា ឃុំតាមុឹម ស្រុកសង្កែ ខេត្តបាត់​ដំបង​(ជនដៃដល់)បានធ្វើសកម្មភាពចូលក្នុងផ្សារបឹង​ព្រីងហេីយបានលួចយកប្រាក់ក្នុងកាបូបស្ពាយរបស់ជនរងគ្រោះឈ្មោះ ហឿន ច្រិប ភេទស្រីអា​យុ៥៣ឆ្នាំរស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង​ ។

ក្នុងពេលកំពុងធ្វេីសកម្មភាពនេះត្រូវជនរងគ្រោះឃើញទាន់ក៏ចាប់ឃាត់ខ្លួនបានភ្លាមនិងប្រគល់ឱ្យសមត្ថកិ​ច្ចនគរបាលឃុំបឹងព្រីងចាត់ការតាមច្បាប់តែ​ម្តង។​
*-វត្ថុតាងដកហូតបានរួមមាន៖

  • ប្រាក់រៀលចំនួន១៦៦,០០០រៀល (ដប់ប្រាំមួយ​ម៉ឺនប្រាំមួយពាន់រៀល)ជារបស់ជនរងគ្រោះនិង
    ម៉ូ​តូចំនួន០១គ្រឿង ម៉ាកC125 ទ្រីម ពណ៌ខ្មៅ សេ​រី2006 ពាក់ផ្លាកលេខបាត់ដំបង 1D-320​4 ជារបស់ជនសង្ស័យជិះទៅធ្វេីសកម្មភាព។
    -ទូរស័ព្ទ០២គ្រឿង
    -កាបូបស្ពាយចំនួន០២

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកថ្មគោល​បានធ្វេីការស្រាវជ្រាវនិងរៀបចំបញ្ជូនមកការិ​យាល័យជំនាញអនុវត្តបន្តតាមនីតិវិធី៕(រូបភាពគរបាលស្រុកថ្មគោល)