ជនដៃដល់ម្នាក់ក្នុងចំណោមបក្សពួកផ្សេងទៀតត្រូវបានសមត្ថកិច្ចនគរបាលស្រុកគាស់ក្រឡឃាត់ខ្លួនអនុវត្តតាមច្បាប់

កាលពីថ្ងៃ​ អាទិត្យ​១២រោច​ខែជេស្ឋឆ្នាំខាលចត្វាស័ក​ ព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី២៦​ ខែ​ មិថុនា​ឆ្នាំ​២០២២​វេលាម៉ោង២០និង១៥​នាទីមានករណីឃា​ត​ កម្មមួយកើតឡើងនៅចំណុចភូមិតា​ថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់​ដំ​ដំបង​ ដែលករណី​នេះបង្កឡេីង​ដោយជនសង្ស័យចំនួន០៣នាក់បាន​យកកៅអីជ័រ វាយទៅលើជនរងគ្រោះឈ្មោះ ណែម ប៊ុនរិទ្ធ ភេទប្រុស អា​យុ៣២ឆ្នាំ រស់​ នៅភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្ត​បាត់ដំបង​(ចំក្បាលនិងក )​ហេីយបានស្លា.ប់ ក្រោយពេលបញ្ជូនយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំធិបតី ។

ក្រោយពេលកើតហេតុភ្លាមអនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំ​បង​ រួមនឹងយោបល់របស់លោកវរសេ​នី​យ៍ឯក​ ​លឹម​ ពុទ្ធីឡា​ ស្នងការរងផែន​ការងារនគរបាលព្រ​ហ្មទ័ណ្ឌ​លោកវរសេនីយ៍​ឯក​ ប៉ាង​ ហៀង​ អធិ​ការ​ន​គរ​បាលស្រុកគាស់ក្រឡ​ បានដឹកនាំធ្វេីការ​ស្រាវ​ជ្រាវភ្លាមៗ​ ​រហូតឃាត់ខ្លួនជនសង្ស័​យបាន​ម្នាក់ឈ្មោះ វែង វី ភេទប្រុស អា​យុ​២៤ឆ្នាំរស់​នៅ​ ភូមិកន្ទួតឃុំធិបតីស្រុក​គាស់ក្រឡ​ខេត្តបាត់ដំ​បង​។

ចំពោះមូលហេតុដែលឈានដល់ការប្រព្រឹត្តបែប​នេះគឺដោយសារផឹកស៊ី ទាស់ពាក្យសម្តីគនាព្រោះជំពាក់ប្រាក់ពេលលេងបាល់ទះជាមួយគ្នា។

នៅពេលនេះសមត្ថកិច្ចនគរបាលកំ​ពុងស្រាវជ្រាវស្វែងរកជនសង័្សយផ្សេងទៀតដែលរត់គេចខ្លួន​រីឯជនសង័្សយរូបនេះសមត្ថកិច្ចបានរៀបចំក​សា​ង​សំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online