ជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលក្នុងក្រុងសៀមរាប

សៀមរាប៖ នាវេលាម៉ោង១៣នឹង៣០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅបន្ទប់ជួលក្រុមទី០១ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានជនបរទេសម្នាក់បានស្លាប់។

ជនរងគ្រោះឈ្មោះ MARET KENNETH RANDY ភេទប្រុស កើតឆ្នាំ១៩៥៦ ជនជាតិអាមេរិចកាំង មុខរបរជាភ្ញៀវទេសចរណ៍ បានមកស្នាក់នៅផ្ទះជួលបន្ទប់លេខ ៣ ក្រុមទី១ ភូមិវត្តស្វាយសង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ សម្ពាធឈាមឡើងខ្ពស់ដាច់សសៃឈាមខួរក្បាល។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនសាកសពទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីស្ថានទូត និងក្រុមគ្រួសារ៕

ប្រភពៈ http://cambodiapolice.com