ជនសង័្សយក្នុងករណីរំលោភលេីទំនុកចិត្តម្នាក់និងអ្នកទទួលបញ្ចាំម្នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់
កាលពីថ្ងៃ អាទិត្យ៧រោចខែពិសាខឆ្នាំខាលចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង១៣នាទីនៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជា យោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌនិងលោកវរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនិងដោយបានការសម្របសម្រួលលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោកវរ សេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី រំលោភលើទំនុកចិត្ត(បញ្ចាំម៉ូតូ)០១ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន០២ នាក់គឺឈ្មោះ ប៉េ សីហា (ហៅខ្វាក់) ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាតរតនៈ ក្រុងនិងខេត្តបាត់ដំបង(អ្នកយកម៉ូតូទៅបញ្ចាំ) និងឈ្មោះ អ៊ូច សារ៉ន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំខេត្តបាត់ដំបង(អ្នកទទួលម៉ូតូបញ្ចាំ)។
ដកហូតវត្ថុតាង៖ ម៉ូតូម៉ាកហុងដាឌ្រីមចំនួន ០៦គ្រឿង និងម៉ូតូម៉ាកហុងដាស្កុបពី ចំនួន ០៣ គ្រឿង។
សូមជម្រាបជូនថា កាលពីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណ១៥និង៣០នាទីនៅចំណុចភូមិរំចេក៤សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង ជនសង្ស័យឈ្មោះ ប៉េ សី ហា បានខ្ចីម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខបន្ទាយមានជ័យ 1C-6938 ពីជនរងគ្រោះឈ្មោះ ខៀវ សុថាភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង ទៅញ៉ាំអី តែពេលខ្ចីម៉ូតូបានហេីយក៏យកទៅបញ្ចាំនឹងឈ្មោះ អ៊ូច សារ៉ន ដោ យគ្មានឯកសារអ្វីទាំងអស់ ។
ដោយឃើញសកម្មភាពរបស់ជនសង័្សយបែបនេះជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលហើយឆ្លងតាមរយៈការស្រាវ ជ្រាវស៊ើបអង្កេត សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង័្សយ រួចនាំទៅដល់កន្លែងទទួលបញ្ចាំឃាត់ខ្លួនម្ចាស់ទីតាំងនិងដកហូតម៉ូតូរបស់ជនរងគ្រោះរួមនឹងម៉ូតូពាក់ព័ន្ធផ្សេងទៀតសរុបចំនួន០៩គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចការិយាល័យជំនាញកំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់ រីឯម៉ូតូជនងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕