ជនសង័្សយក្នុងអំពេីហិង្សាចំនួន០២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្រុងបាត់ដំបង

ខេត្ត​បាត់ដំបង​៖ កាលពីយប់​ថ្ងៃទី​ ១៨​ ខែ​ សីហា​ ឆ្នាំ​ ២០២០​ វេ​លា​ម៉ោង​ ២៣និង៣៥​នាទី​ នៅចំ​ណុច​មុខ​ស្ថា​នី យ​ប្រេង​ឥន្ធនៈ​តូតាល់​ ស្ថិតក្នុងភូមិ​ព្រែកម​ហា ទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ មានករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ និង​ ធ្វេី​អោយ​ខូចខាត​ដោយ​ចេតនា​(​គប់ដុំថ្ម​ )​ ០១​ ករណីបានកេីតឡេីង​ ដែលករណី នេះបង្កដោយជនសង័្សយ​ចំនួន០២នាក់ធ្វេី​ស​កម្មភាព​គប់​ដុំថ្ម​ទៅ​លេី​ជនរងគ្រោះ​ ចំនួន​ ០២​ នាក់​ ឈ្មោះ​ រឿម​ សីលិន​ ហៅ​ សី​ ភេទប្រុស​ អា​យុ​២៥​ឆ្នាំ​មានទីលំនៅ​ភូមិ​ព្រែកព្រះស្តេច​ សង្កា​ត់​​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំ​បង​ និ​ង​ឈ្មោះ​ សេីរ​ សារឿត​ហៅ​ជោ​ភេទប្រុ​ស​ អា​យុ​ ២១​ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការសំរោង​១​ សង្កា​ត់​​ចំ​ការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំ​បង និងបាន​ប្រេីប្រាស់ដាវកាប់បំផ្លាញលេី​ម៉ូតូមួយគ្រឿងម៉ា​ក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ ស​ ស៊េរីឆ្នាំ​ ២០​២០​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AC 120​3 ក្នុងពេល​ធ្វេីស​កម្មភាព​នេះ។

ពេលកំពុងធ្វេីសកម្មភាពហិង្សាបែបនេះ​ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបា​លព្រហ្មទ័ណ្ឌ​រួមទាំងលោកវរសេនីយ៍ទោ​ ប៉ូវ​ វណ្ណឌី​ ស្នងការរងជំនួយការងារផែននេះផង​ បានណែនាំដល់លោកវរសេនីយ៍ទោ​ ឈឿង​ គឹមសុង​ នាយ​ការិ​យាល័យនគរបាលព្រហ្មទ័ណ្ឌកំ​រិតស្រាល​នៃ​ស្នង​ការដ្ឋាន​ដឹកនាំក្រុមអន្តរាគ​មន៍​ បង្ការ​បង្ក្រាប​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាបបានភ្លាម​ៗ​នូវករណី​នេះដោយធ្វេីការឃាត់ខ្លួនជនសង័្សយ​ចំនួន​០២​នាក់គឺ៖
១-ឈ្មោះ​ ណាក​ ប្រុស​ប៉ាវ​ ភេទប្រុស​ អាយុ​ ២១​ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការ​សំរោង​១​ សង្កាត់​ចំការ​សំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​(​ជា​អ្នក​ធ្វេី​សកម្មភាព​ )​ ។
២-ឈ្មោះ​ បេន​ សំបាន​ ភេទប្រុស​ អាយុ​ ២១​ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការ​សំរោង​១​សង្កាត់​ចំការ​សំ​រោង​ក្រុងបាត់ដំបង​ខេត្ត​បាត់ដំបង​(​ជាអ្នក​ចូលរួម​)​​​ ។
សម្ភារៈ​ដកហូត​មាន៖ កាំបិត​កែច្នៃ​ ០១ដេីម​ មាន​ប្រវែង​ ០,៥៥​ម៉ែត្រ​ ។

ក្រោយធ្វេីការសាកសួរស្រាវជ្រាវ​ការិយាល័យ​ជំនាញ​កំពុង​រៀបចំសំណុំរឿងបញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាមនីតិវិធី-ច្បាប់​៕(រូបភាពផែនការងារនគរបាលព្រហ្មទ័ណ្ឌ)