ជនសង័្សយម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់ក្នុងករណីកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ
កាលពីថ្ងៃ ចន្ទ ៥រោចខែមាឃឆ្នាំឆ្លូវត្រីស័កនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១និង៣០ នាទី នៅចំណុច ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌនិងដោយបានការសម្របសម្រួលលេីនីតិវិធីពី ឯកឧត្ដម កែវសុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណីធ្វេីឱ្យខូចខាតដោយចេតនា(កាប់បំផ្លាញម៉ូតូ )០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០១ នាក់ មកកាន់ស្នងការដ្ឋាន ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវនោះគឺឈ្មោះ ចាន់ សៅ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។ វត្ថុតាងដកហូតរួមមាន៖
- ម៉ូតូ ០១ គ្រឿងម៉ាក Kawasaki ពណ៌ខ្មៅសពណ៌ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1U- 26 46
– ពូថៅចំនួន០១
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ ២០២២វេលាម៉ោងប្រហែល២២និង០០នាទីនៅចំណុច ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលេី បានធ្វេីសកម្មភាព យកពូថៅ កាប់បំផ្លាញម៉ូតូ របស់ជនរងគ្រោះឈ្មោះ គង់ វ៉ារី ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិ កំពង់សីមា សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យខូចខាតម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ពាក់ស្លាកលេខ បាត់ដំបង 1AD-6236 ។
នៅក្រោយពេលកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល អំពីសកម្មភាពរបស់ជនសង័្សយខាងលេី ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតសមត្ថកិច្ចនគរបាលសម្រេចធ្វេីការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់ ៕