ជនសង័្សយម្នាក់ប្រើអំពើហិង្សាលើអ្នកជិតខាងបណ្តាលឱ្យរងរបួសត្រូវសមត្ថកិច្ចនគរបាលស្រុក​មោងឫស្សី ឃាត់ខ្លួនអនុវត្តតាមច្បាប់

កាលពីថ្ងៃ អាទិត្យ ១៣រោចខែ បុស្សឆ្នាំឆ្លូវត្រីស័​ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០​២២ វេលាម៉ោង១៩និង១៥នាទី នៅចំណុចក្រុមទី​២ ភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីរំលោភលើលំនៅដ្ឋាន និងហិង្សាដោយចេតនាមួយបានកើតឡើងបង្កដោ​យ​​ជនសង្ស័យឈ្មោះវ៉ាត់ សុវឿត ហៅញូញ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី បានបំពានលំនៅដ្ឋានដោយធាក់ទ្វាររបងនិងសម្រុកចូលក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះតំ តឿមភេទ ស្រី អាយុ​៦៣ឆ្នាំ រស់នៅចំណុចកើតហេតុ ព្រមទាំងរក​រឿងនិងវាយទៅលើជនរងគ្រោះខាងលើបណ្ដា​ល​ឱ្យរងរបួសរលាត់ម្រាមដៃស្ដាំ និងប្រអប់ជើង (របួសស្រាល) ។

ចំពោះមូលហេតុដែលនាំទៅ​ដល់ការបង្កហិង្សានេះ គឺដោយសារជនសង័្សយខាងលើបានប្រើ​ប្រាស់គ្រឿងញៀន ជាហេតុនាំបង្កទៅជាករណី​នេះកើតឡើង ។

អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង រួមនឹងយោបល់លោកវរ​សេ​នីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ​នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹម​ឡុង អធិការនគរបាលស្រុកមោងឫស្សី បាន​ដឹកនាំកម្លាំងផែ្នកជំនាញនៃអធិការដ្ឋាននគរបាលស្រុករួមនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមោងបានរួមគ្នាជាមួយបានចុះទៅដល់កន្លែងកើតហេតុ​ភ្លាមៗ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាង​លើមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាមផ្លូវច្បាប់៕