ជនសង័្សយ​ម្នាក់ប្រេីដំបងឫស្សីវាយជនរងគ្រោះ០៤នាក់ បណ្តាលឱ្យរងរបួសនៅស្រុកថ្មគោល​ត្រូវបានឃាត់ខ្លួនអ​នុ​វត្តតាមច្បាប់

កាលពីថ្ងៃ​ ពុធ១៤រោចខែអាសាឍឆ្នាំខាល​ ចត្វាស័ក​ព​.ស.២៥៦៦​ត្រូវនឹងថ្ងៃទី២៧ខែកក្កដាឆ្នាំ២០​២២វេលាម៉ោង​១៤និង៣០នាទី នៅចំណុចក្រុម​ទី​០៩ ភូមិ ស្នូលកោង ឃុំ បឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបងមានករ​ណី​ហិង្សាដោយចេតនាមានអា.វុ.ធ​(ដំបងឫស្សី)មួយបានកើតឡើងដែលករណីនេះ​បង្កដោយជនសង្ស័យ ឈ្មោះ ឈិន​ ម៉ៅ ហៅរស្មី ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិ ស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់​ដំបង បានធ្វើសកម្មភាពយកដំបងឬស្សីវា.យ​ទៅលើជនរងគ្រោះចំនួន ០៤នាក់គឺ៖

០១-ឈ្មោះ ម៉ាប់ ឡៃហ៊ាងភេទស្រីអាយុ ១៦ឆ្នាំអាយុ រស់នៅភូមិ ស្នូលកោងឃុំ បឹងព្រីង​ ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវ០១ដំបង​ ពកក្បាលផ្នែកខាងក្រោយ(ស្រាល) ។

០២-ឈ្មោះសាន​សារុំ​ ភេទស្រីអាយុ ៣៣ ឆ្នាំរស់នៅភូមិស្នូលកោង ឃុំបឹងព្រី​ង​ ស្រុកថ្មគោល​ ខេត្តបាត់ដំបងរងរបួសបែកក្បាលចំនួន ០២ក​ន្លែង​(រ​បួសធ្ងន់)។

០៣-ឈ្មោះឃុច ឡាបភេទស្រីអាយុ ៥៤ ឆ្នាំរស់​នៅភូមិស្នូល កោង ឃុំបឹងព្រី​ង ស្រុកថ្មគោលខេត្តបាត់ដំបង ត្រូវ​០​១ដំបងចំបោះដៃផុតខាង​ស្ដាំ(ស្រាល)។

០៤-ឈ្មោះឈិន ឡោមភេទស្រីអាយុ១៨ឆ្នាំ រស់​នៅភូមិស្នូលកោង ឃុំបឹងព្រីង​ ស្រុកថ្មគោល​ ខេត្តបាត់​ដំបង ត្រូវ០១ដំបង ចំ​ស្មារ​ខាងឆ្វេង​(ស្រាល)។

នៅពេលកេីតហេតុភ្លាមៗអនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នង​ការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកវរសេ​នីយ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរ​បា​ល​ស្រុកថ្មគោល​ បានដឹកនាំកម្លាំងផ្នែកជំនាញ​ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ចុះធ្វេីការឃាត់ខ្លួនជនសង័្សយមកធ្វេីការសាកសួរ។

ចំពោះមូលហេតុដែលបង្កជាអំពេីហិង្សានេះគឺ​ដោយជនសង្ស័យប្រេី​ប្រាស់ថ្នាំញៀនមកយូរ​ហេីយ(​បែក​ថ្នាំ)និងមានសភាពស្រវឹង​ស្រាផង​ទេី​ប​យកដំងវា.យជនរងគ្រោះ ជនរងគ្រោះខាងលេីដោយពុំដឹងខ្លួនជាមុន។ វត្ថុតាងដកហូតបាន៖

-ដំបងឫស្សីចំនួន០១។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាន​នគរបាលស្រុកថ្មគោលដេីម្បីរៀបំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់​៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online