ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចផ្ទះសំណាក់ ដងមាសថ្មី ផ្ទះលេខ០៣-០៥ ផ្លូវលេខ៧ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ជនរគ្រោះឈ្មោះ ជា ស្រីទីន ភេទ ស្រី ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះ លេខ២០៧ង ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកធនាគារ។ ជនសង្ស័យឃាត់ខ្លួនចំនួន០៤នាក់៖​

១- ឈ្មោះ ហឿន សីហា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

២- ឈ្មោះ ប្រាក់ វីរៈ ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៣-ឈ្មោះ ឡាក់ សេង ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៤-ឈ្មោះ ហេង ដេវិត ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖​ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគី NEXT ពណ៌ ផ្កាឈូកស ឆ្នាំផលិត ២០១៩ ពាក់ផ្លាកលេខ តាកែវ ១Q ៤១៦៧, ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ១GV ៧៧៥៣, ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ (ដបទឹកបរិសុទ្ធម៉ាកណារីណា ចំនួន ០១ , ទុយោជ័រចំនួន០៣ ដើម )។

ភស្តុតាងជារបស់ជនរងគ្រោះ៖​ កាបូបដៃ ពណ៌ ផ្ទៃមេឃ ចំនួន ០១, អត្តសញ្ញាណប័ណ្ណ ចំនួន០១សន្លឹក, ប័ណ្ណសមាជិកបសស ចំនួន ០១សន្លឹក, កាតចាក់វ៉ាក់សាំង ចំនួន០១សន្លឹក, កាតធនាគារអេប៊ីអេ ចំនួន០១សន្លឹក, កាតធនាគារកម្ពុជាសាធារណៈ ចំនួន ០១សន្លឹក និងកាតពិនិត្យសុខភាព(ហូប) ចំនួន០១សន្លឹក។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online