ជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធករណីឆបោកយកប្រាក់ ក្លែងបន្លំនិងប្រើប្រាស់ឯកសារសាធារណៈ ត្រូវបានកម្លាំងចំរុះស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងស្នងការដ្ឋានគរបាលខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៧នាក់ ពាក់ព័ន្ធករណីឆបោកយកប្រាក់ ក្លែងបន្លំឯកសារ សាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ចំនួន០៤ករណី៖

ករណីទី១៖ ឆបោកយកប្រាក់ចំនួន៥០០,០០០ដុល្លារអាមេរិក (ពុំបានសម្រេច) ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ,សៀវភៅគ្រួសារ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ប្រព្រឹត្តនៅផ្ទះលេខ២៣ ផ្លូវលេខ២៦២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

ករណីទី២៖ ឆបោកយកប្រាក់ចំនួន៥០០,០០០ដុល្លារអាមេរិក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ប្រព្រឹត្តនៅផ្ទះលេខ២៣ ផ្លូវលេខ២៦២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

ករណីទី៣៖ ឆបោកយកប្រាក់ចំនួន៨០០,០០០ដុល្លារអាមេរិក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ប្រព្រឹត្តនៅផ្ទះលេខ៤០B ផ្លូវលេខ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

ករណីទី៤៖ ឆបោកយកប្រាក់ចំនួន៤០០,០០០ដុល្លារអាមេរិក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ប្រព្រឹត្តនៅចំណុច ៤០B ផ្លូវលេខ ១៣៥ សង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ។ ជនសង្ស័យឃាត់ខ្លួនរួមាន៖

១- ឈ្មោះ វ៉ាន់ សុវត្ថិឌី ហៅ ជៀប ជូពីដារី ហៅ លីម លីងយី ភេទស្រី ជនជាតិ ខ្មែរ មុខរបរ គក់ជេរដី ស្នាក់នៅបុរីលឹមឈាងហាក់ផ្ទះលេខ១១T ផ្លូវលេខ៤I ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

២- ឈ្មោះ លាស់ យូ ហៅ បូ វណ្ណៈ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ទិញលក់គោ ស្នាក់នៅផ្ទះជួល ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៣- ឈ្មោះ ង៉ែត ប៉ាញ ហៅ យឹម អេង ភេទ ស្រី ជនជាតិ ខ្មែរ នៅផ្ទះស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

៤- ឈ្មោះ ជុំ ភាព ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ភ្នាក់ងារសេវាកម្ម ប្រាក់កម្ចី និងអចលនទ្រព្យ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៥- ឈ្មោះ កង ស៊ីណាត ហៅ សំណាង ប្រុស ហៅ ប្រុស ហៅ បាក់ ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ គក់ជេរដី ស្នាក់នៅបន្ទប់ជួលផ្ទះលេខ២៣៤ ផ្លូវលេខ៣៩បេតេ ក្រុម៣ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៦- ឈ្មោះ កង ចាន់ធឿន ហៅ ម៉ៅ ឌឿន ហៅ ម៉ៅ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ បើ់កបរគ្រឿងចក្រ ស្នាក់នៅបន្ទប់ជួលផ្ទះលេខ២៣៤ ផ្លូវលេខ៣៩បេតេ ក្រុម៣ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៧- ឈ្មោះ ហេង សម្ភស្ស ហៅ ហេង សំភ័ស្ស ហៅ យូ ស្រីមុំ ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្លែងក្លាយ ឈ្មោះ យឹម អេង ចំនួន០១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្លែងក្លាយឈ្មោះ បូ វណ្ណៈ ចំនួន០១សន្លឹក, សៀវភៅគ្រួសារ ក្លែងក្លាយឈ្មោះ បូ វណ្ណៈ, វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្លែងក្លាយចំនួន០១សន្លឹក, វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្លែងក្លាយថតចម្លង ចំនួន ០១ សន្លឹក, សៀវភៅមូលប្បទានបត្រចំនួន០១ក្បាល របស់ធនាគារប្រៃសណីយ៍កម្ពុជា, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្លែងក្លាយឈ្មោះ យឹម អេង ថតចម្លងចំនួន ០៥ សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្លែងក្លាយឈ្មោះ បូ វណ្ណៈ ថតចម្លងចំនួន០៤សន្លឹក, សៀវភៅស្នាក់នៅ ក្លែងក្លាយឈ្មោះ ជៀប គឹមហេង ចំនួន ០១ក្បាល, សៀវភៅមូលប្បទានបត្ររបស់ធនាគារប្រៃសណីយ៍ ចំនួន០១ ក្បាល, កាបូបដៃ ពណ៌ក្រហម ចំនួន ០១, កាបូបយួរដៃ ពណ៌ស្លាទុំ ចំនួន០១, កូនកាបូបដៃ ពណ៌ក្រហម ចំនួន ០១ និងអាវស ដៃវែង ពណ៌ស ចំនួន០១។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online