ជនសង្ស័យចំនួន៣នាក់ ត្រូវបានឃាត់ខ្លួន ករណីហិង្សាដោយចេតនា នៅសួនកំសាន្តខាងកើតមណ្ឌលទេសចរណ៍ភ្នំតាម៉ៅ

ដោយមានការចង្អុលចង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង១២:០០ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៣ នាក់ ករណីហិង្សាដោយចេតនា កើតឡើងនៅត្រង់ចំណុចសួនកំសាន្ត ខាងកើតមណ្ឌលទេសចរណ៍ភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

គួរឲ្យដឹងថា នៅថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង១៨:៣០នាទី មានករណីហិង្សាដោយចេតនា កើតឡើងនៅត្រង់ចំណុចសួនកំសាន្ត ខាងកើតមណ្ឌលទេសចរណ៍ភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ៣នាក់ មានឈ្មោះដូចខាងក្រោម៖

១/.ឈ្មោះ សុស ណង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

២/ឈ្មោះ ពី ពន្លឺ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

៣/ឈ្មោះ ឆុង វណ្ណណយ ភេទប្រុស អាយុ ២១ឆ្នាំ (ជនដៃដល់) មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅភូមិពួនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានយកកាំបិតតាំងតោកាប់ទៅលើជនរងគ្រោះពីរនាក់ បណ្ដាលឲ្យរងរបួសធ្ងន់

១/ឈ្មោះ ហ៊ីង វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិដក់ពះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បណ្ដាលឲ្យរងរបួសត្រង់ម្រាមដៃនាង ចំនួន ១កន្លែង។

២/ឈ្មោះ មើល ថា ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិកល្អាងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បណ្តាលរងរបួសត្រង់កែងដៃចំហៀងខាងឆ្វេង ចំនួន ១កន្លែង ប្រវែង ៧សង់ទីម៉ែត្រ ដេរចំនួន ៦ថ្នេរ។ មូលហេតុដែលនាំឲ្យកើតមានអំពើហិង្សា គឺបណ្តាលមកពីគំនុំ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនិងវត្ថុតាង កម្លាំងកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online