ជនសង្ស័យចំនួន ០៧នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប ករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាប៖ នាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យចំនួន ០៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប ករណី រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជាក់ថា :
កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងអធិការដ្ឋានស្រុកប្រាសាទបាគង ចុះស្រាវជ្រាវ និងបង្រ្កាបបទល្មើសនេះបានចំនួន ០២ករណី :

ករណីទី ១ : ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២ និង ៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបបទ (រក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន )នៅចំនុចលំនៅឋាន និងលើដងផ្លូវ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ និងភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់:

១-ឈ្មោះ កៅ ម៉ានិន ហៅ ពៅ ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិដកពោធិ៍ សង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាប ។(សមគំនិត រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

២-ឈ្មោះ ម៉ន កុសល់ ភេទប្រុស ឆ្នាំកំណើត ១៩៩៨ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។(ដឹកជញ្ជូន និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

៣-ឈ្មោះ ម៉ែន ប៊ុនណាក់ ហៅ ដប ភេទប្រុស ឆ្នាំកំណើត ១៩៨៩ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ភូមិខ្នារ សង្កាត់ ជ្រាវ ក្រុង/ខេត្តសៀមរាប ។(ចាត់ចែង និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

៤-ឈ្មោះ សាន្ត ចន្ទី ហៅ ញិល ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ភូមិដកពោធិ៍ សង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាប ។(រក្សាទុក និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

៥-ឈ្មោះ ភ្លេញ សម្បត្តិ ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅ ភូមិជន្លង់ សង្កាត់ ជ្រាវ ក្រុង/ខេត្តសៀមរាប ។(រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន :
ម្សៅមេតំហ្វេតាមីនចំនួន ០៤កញ្ចប់ ស្មើនឹងទម្ងន់ ០.៦៣ ក្រាម(ទម្ងន់សុទ្ធ) ឧបករណ៍ប្រើប្រាស់និងសម្ភារ:វេចខ្ចប់គ្រឿងញៀនខុសច្បាប់មួយចំនួន និងទូរស័ព្ទដៃចំនួន ០៤គ្រឿង។

ករណីទី ២ :ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះបង្ក្រាបបទ (រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន )នៅចំនុចលំនៅឋាន និងលើដងផ្លូវ ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង និងភូមិ ទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់:

១-ឈ្មោះ សួន ឧស្សាហ៍ ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ភូមិគោកគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។(រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

២-ឈ្មោះ ហុង សីហា ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។(រក្សាទុក និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន:
ម្សៅមេតំហ្វេតាមីនចំនួន ០៣កញ្ចប់ ស្មើនឹងទម្ងន់ ១.៤៧ ក្រាម(ទម្ងន់សុទ្ធ) ឧបករណ៍ប្រើប្រាស់និងសម្ភារ:វេចខ្ចប់គ្រឿងញៀនខុសច្បាប់មួយចំនួន និងទូរស័ព្ទដៃចំនួន ០៣គ្រឿង ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online