ជនសង្ស័យចំនួន ១១នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស
ខណ្ឌសែនសុខ÷ ថ្ងៃទី២៦-០២-២០២២ ម៉ោង១៤ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ ១១នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រើមធ្យោបាយផ្សេងៗ (ប្រើជើងធាក់យកម៉ូតូ) នៅចំណុចម្តុំក្បាលហុងទឹក ផ្លូវវិមានឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ១១នាក់ មធ្យោបាយម៉ូតូ០៤គ្រឿង ។ ឃាត់ជនសង្ស័យចំនួន១១នាក់ ៖
១-ឈ្មោះ យឿន សុភារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ,
២-ឈ្មោះ ពយ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន) ,
៣-ឈ្មោះ យន រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិពោរមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន) ,
៤-ឈ្មោះ យឹម ភី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) ,
៥-ឈ្មោះ យើរ សាលី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) ,
៦-ឈ្មោះ ឯ ម៉ូស្លីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) ,
៧-ឈ្មោះ អ៊ឹម រ៉ងហ្វារិក ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) ,
៨-ឈ្មោះ ពៅ ដាលីន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ (គ្មានសារធាតុញៀន) ,
៩-ឈ្មោះ សុត លក្ខិណា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិពោរមង្គលសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន) ,
១០-ឈ្មោះ ហាន់ ស្រីសរ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិពោរមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន) ,
១១-ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពដោយប្រើជើងធាក់យកម៉ូតូ០១គ្រឿង ម៉ាកសេ១២៤ ពណ៌ខ្មៅ គ្មានស្លាកលេខ ពីជនរងគ្រោះឈ្មោះ ហឿន ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកដែកសំណង់ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។
សម្ភារៈបន្សល់ទុក ៖ម៉ូតូ០៥គ្រឿង (១-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ប្រគល់ឲ្យជនរងគ្រោះវិញ , ២-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1lk-9603 ,៣-ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌លឿង ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1lB-4228 , ៤-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GY-5896 , ៥-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខកំពង់ចាម1D-8368 របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕