ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកលើកដែកឃាត់ខ្លួន ពាក់ព័ន្ធករណីគំរាមកំហែងថានឹងសំលាប់ និងធ្វើអោយខូចខាតទ្រព្យសម្បត្តិដោយចេតនា

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ឈ្មោះង្វៀង យ៉ាំងម៉ាន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មក ស្នាក់នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម(+)ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកឃាត់ខ្លួន។

កើតហតុ៖ ថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១២:៣០នាទី ចំណុចមាត់ច្រាំងទន្លេមេគង្គភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ ជនរងគ្រោះ៖ចំនួន០២នាក់

១.ឈ្មោះ ឡេ ធីហ៊ុង ភេទស្រី អាយុ ៦៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរមេផ្ទះ មានទីលំនៅភូមិឃុំកើតហេតុ។

២.ឈ្មោះង្វៀង យ៉ាំងណាម ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកាត់សក់ មានទីលំនៅភូមិឃុំកើតហេតុ។

ជនសង្ស័យ៖ចំនួន០១នាក់

១/ឈ្មោះ ង្វៀង យ៉ាំងម៉ាន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មក ស្នាក់នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម(+)។ (ឃាត់ខ្លួន) សម្ភារៈខូចខាត៖

១.ខ្សែពួរដាច់ជាពីរកំណាត់សរុបប្រវែង៥,៦០ម៉ែត្ររបស់ជនរងគ្រោះឈ្មោះឡេ ធីហ៊ុង។ វត្ថុតាងចាប់យក៖

១.កណ្ដៀវផ្លែដែកដងឬស្សីចំនួន០១របស់ជនសង្ស័យឈ្មោះង្វៀង យ៉ាំងម៉ាន់។

២.កូនកាំបិតចិតបន្លែ

០១របស់ជនសង្ស័យឈ្មោះង្វៀង យ៉ាំងម៉ាន់។

៣.ខ្សែពួលដាច់ជាពីរកំណាត់សរុបប្រវែង

៥,៦០ម៉ែត្ររបស់ជនរងគ្រោះឈ្មោះឡេ ធីហ៊ុង។

សភាពនៃរឿងហេតុ៖មុនពេលកើតហេតុ ជនរងគ្រោះកំពុងសែនកុងម៉ានៅលើប៊ែរ ឯកូនប្រុសជនរងគ្រោះកំពុងទាញប៊ែរ(ដែលខ្លួនស្នាក់នៅ)ចូលមកមាត់ច្រាំងទន្លេ ពេលនោះស្រាប់តែឈ្មោះ ម៉ាន់ ផឹកស្រាស្រវឹងកាន់កណ្តៀវមក បានហៅកូនប្រុសជនរងគ្រោះអោយឡើងគោក រួចស្រែកគំរាមថា”អញ!កាប់ក្បាលអ្ហែងទាំងអស់គ្នា និង និយាយថាបើអ្ហែង!មិនឡើងមកទេ អញនិងកាប់ខ្សែប៊ែរអ្ហែង!” ជនរងគ្រោះក៏បានប្រាប់កូនប្រុសរបស់ខ្លួនមិនអោយឡើងមកលើគោកទេ ព្រោះខ្លាចវាកាប់ ស្រាប់តែឈ្មោះម៉ាន់ បានយកកណ្ដៀវកាប់ខ្សែពួរប៊ែររបស់ជនរងគ្រោះដាច់ជាពីរ ពេលនោះជនរងគ្រោះភ័យពេកខ្លាចអណ្ដែតប៊ែរចូលទៅក្នុងទន្លេ ក៏អោយកូនប្រុសរបស់ខ្លួនតេប្តឹងសមត្ថកិច្ចតែម្តង។ចំពោះឈ្មោះម៉ាន់នេះកាលណាតែផឹកស្រាស្រវឹង គឺវាសំលៀងកាំបិតកណ្ដៀវ ពូថៅហើយ វានេះបានគំរាមជនរងគ្រោះកាប់សម្លាប់ជនរងគ្រោះច្រើនលើកច្រើនសារមកហើយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីកសាងនិតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online