ជនសង្ស័យម្នាក់ក្នុងករណីប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនអនុវត្ត តាមផ្លូវច្បាប់

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយស​សូមគោរពជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី០៣ ខែ សីហា ឆ្នាំ ២០២២ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ សារិន អធិការ​នគរបាលស្រុកបវេល បានដឹកនាំកម្លាំងផែ្នកជំនា​ញ​នគរ បាលយុត្តិធម៌ ធ្វើការនាំខ្លួនជនសង័្សយចំនួ​ន​០១នាក់ឈ្មោះ ស្មៀន ជ្រឹម ភេទប្រុស អាយុ​២៤​ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវជុំវិញពាក្យបណ្តឹ​ង​របស់ឈ្មោះ រស់ សូយទី ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិកោះរាមឃុំខ្នាចរមាស ស្រុកបវេលខេត្តបាត់ដំបង ពីករណីប្រទូស្តកេរខ្មាសមានស្ថានទម្ងន់​ទោស លើជនរងគ្រោះជាកូនស្រីរបស់គាត់ ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនបែបនេះ គឺយោងទៅតាមពាក្យបណ្តឹងរ​បស់ឱពុកជនរងគ្រោះប្តឹងចោទប្រកាន់ចំពោះជនសង័្សយ ថាបានប្រព្រឹត្តិបទប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទៅលើកូនស្រីរបស់គាត់ជាអនីតិជន កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ នៅក្នុងមូលដ្ឋានក្រុងបាត់ដំបង ដែលករណីនេះគាត់ស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនសង័្សយខាងលើ ។

ផ្តើមពីពាក្យបណ្តឹងបែបនេះ និងស្របតាមបទប​ញ្ជារបស់ថ្នាក់ដឹកនាំស្នងការទើបសមត្ថកិច្ចនគរ​បាលស្រុក ធ្វើការនាំខ្លួនជនសង័្សយមកធ្វើការសាកសួរស្រាវជ្រាវតែម្តងហើយនៅពេលធ្វើការ​សាកសួរស្រាវជ្រាវរួចសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុរឿងបញ្ជូនជនសង័្សយខាង​លើមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តទោស​ទៅតាមនីតិវិធី ច្បាប់។

ទិដ្ឋភាពខាងលើនេះ បានបញ្ជាក់ឱ្យឃើញថា គ្រប់ករណីដែលសមត្ថកិច្ចនគរបាលទទួលបាន គឺត្រូវបានចាត់វិធាន ការស្រាវជ្រាវ ស៊ើបអង្កេត ដោយពុំមានការបោះបង់ ឬមិនបានយកចិត្តទុកដាក់ឬមិនបានចាត់វិធានការនោះឡើង ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តា​ញសង្គម មេត្តាជ្រាបនិងសូមកុំឱ្យមានការភាន់ច្រឡំចំពោះករណីខាងលើនេះ ជាមួយគ្នានេះ សមត្ថកិច្ចនគរបាល សូមអរគុណចំពោះការផ្តល់ព័ត៌ពីគ្រប់​មជ្ឈដ្ឋានមកដល់សមត្ថកិច្ចនគរបាលនិងសូ​បន្តការសហការល្អដោយភាតរភាព​ សូមអរគុណ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online