ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធឆក់ទូរស័ព្ទដៃ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៩:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខកន្លែងទិញលក់រថយន្តយីហោ R៩៩ ផ្លូវ៧០ ភូមិ២១ សង្កាត់ស្រះចក ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន ពាក់ព័ន្ធឆក់ទូរស័ព្ទដៃ។

ជនសង្ស័យឈ្មោះ ចាន់ ថារស្មី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online