ជនសង្ស័យម្នាក់នគរបាលឃាត់ខ្លួន ពីបទលួចទូរស័ព្ទ

កោះកុង÷ ថ្ងៃទី 25 ខែឧសភាឆ្នាំ 2022វេលាម៉ោង 8:20 នាទី ស្ថិតនៅមុខសាលាមតេយ្យសាមគ្គីក្នុងភូមិ 3សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទមានករណីលួចទូរសព្ទ មួយគ្រឿងម៉ាក់oppo ពណ៌

ក្រហម_ម្ចាស់ឈ្មោះ ព្រាបណារ៉ា ភេទ ស្រី អាយុ 52 ឆ្នាំមុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្ន ភូមិ3 សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទដោយទទួលបណ្ដឹងពីជនរងគ្រោះកម្លាំងជំនាញបានចុះទៅដល់ពីកន្លែងកើតហេតុនិងចុះស្រាវជ្រាវរកមុខសញ្ញារហូតដល់ម៉ោង11: 30នាទីថ្ងៃទី 25ខែឧសភាឆ្នាំ 2022 បានឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ណេត សំអាត ភេទប្រុស អាយុ 30 ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ និងវត្ថុតាងសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕