ជនសង្ស័យម្នាក់ ត្រូវនគរបាលឃាត់ខ្លួនពីបទប្រើប្រាស់អាវុធខុសច្បាប់ បាញ់គំរាមធ្វើអោយខូចខាតទ្រព្យសម្បត្តិដោយចេតនា
កោះកុង÷ នៅយប់ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ២០.៣០ នាទីយប់ មានករណី ប្រើប្រាស់អាវុធខុសច្បាប់បាញ់គំរាមធ្វើអោយខូចខាតទ្រព្យសម្បត្តិដោយចេតនា នៅចំណុច បន្ទប់ផ្ទះជូល ភូមិចាំយាមឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា បង្កឡើងដោយជនសង្ស័យឈ្មោះ យ៉េត រីន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ កម្មករទូក មានទីលំនៅស្នាក់នៅបន្ទប់ផ្ទះជូល ភូមិ ចាំយាម ឃុំ ប៉ាក់ខ្លង ស្រុក មណ្ឌលសីមា បានយកកាំភ្លើងខ្លី ទៅបាញ់ក្នុងបន្ទប់ផ្ទះជួល របស់ឈ្មោះ អឿន សំអុល បាញ់ ១ គ្រាប់ ត្រូវលើទូរស័ព្ទរបស់ម្ចាស់ផ្ទះ កំពុងតែសាកថ្មនៅលើឥដ្ឋការ៉ូ បណ្តាលអោយបែកខ្ទេច ឆេះអស់ និង ឆេះប្រាក់ ទុកក្នុងប្រអប់ទូរស័ព្ទ VIVO ក្នុងនោះប្រាក់ចំនួន ៣០.០០០ រៀល ( បីម៉ឺនរៀល) និង ប្រាក់ដុល្លារ ចំនួន ១០០ ដុល្លារ ថែមទៀត ( មួយរយដុល្លារ) ក្រោយពីបាញ់រួច ឈ្មោះ យិត វីន ដើរចេញពីបន្ទប់ផ្ទះជួល គេចខ្លួនបាត់តែម្ដង ដល់ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ៨.៣០ នាទីព្រឹក កម្លាំងយើងបានកំណត់មុខសញ្ញា ហើយចុះ ស្រាវជ្រាវ បានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉េត រីន នៅក្នុងកំពង់ផែប្រមូលទិញផលនេសាទ ភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា រហូតដល់ម៉ោង ១៦.០០នាទី ទើបបានស្រាវជ្រាវរកឃើញអាវុធខ្លី K៥៤ លេខ២០០០៥០៩៥ គ្រាប់ក្នុងបង់ មានចំនួន ៤ គ្រាប់ ។
រួចហើយកម្លាំងយើង បានទៅឆែកឆេរលំនៅដ្ឋានបន្ទប់ផ្ទះជួលឃើញតែ ស្រោមកាំភ្លើង មិនឃើញកាំភ្លើងឡើយហើយកម្លាំងយើងបានស្រាវជ្រាបបន្តសួរយកចម្លើយបំភ្លឺ ដោយឈ្មោះ យ៉េត វីន នៅលាក់លៀម នូវ អាវុធលាក់ទុកមិនប្រាប់ តាមការសន្និដ្ឋាន របស់កំម្លាំងជំនាញពិនិត្យទៅឃើញថា ជនសង្ស័យមិនសហការណ៍ ជាមួយកម្លាំងសមត្ថកិច្ចយើងឡើយ ។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកម្លាំងជំនាញ បំពេញសំណុំរឿងបញ្ចូនទៅអោយផែនព្រហ្មទណ្ឌខេត្ត៕