ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៩:០៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្នុងបុរីប៉េងហួត ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនរបស់លោក រ័ត្ន ស៊ីថា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះ ស៊ុន សារឿន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពាណិជ្ជករ ស្នាក់នៅផ្ទះលេខ៨១ ផ្លូវលេខ២៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online