ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ត្រូវបានកម្លាំងសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខបន្ទប់ជួល ក្រុម៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោកសឿង ចរិយា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សូ ឈុនឡេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅមុនពេលចាប់ខ្លួន ផ្ទះលេខ ៣៣៧ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online